X

នគរបាលស្ទឹងមានជ័យ៣ ចុះបង្ក្រាបករណីគ្រឿងញៀន ២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ ៣នាក់

ភ្នំពេញ៖ កម្លាំងនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការបង្ក្រាបមុខសញ្ញា ជួញដូរនូវសារធាតុញៀន​ ចំនួន២ករណីផ្សេងគ្នា ដោយបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៣នាក់ រួមទាំងដកហូតគ្រឿងញៀនចំនួន ៧កញ្ចប់តូចធំ វេលាម៉ោង៥ និង ៣០នាទីទៀបភ្លឺ ​​ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ហ៊ុន ម៉ានិត ភេទប្រុសអាយុ៣៤ ឆ្នាំមុខរបរ មិនពិតប្រាកដ និងទី២ឈ្មោះ ព្រុំ ផល្លាហៅ ឡា ភេទប្រុសអាយុ៣៤ ឆ្នាំមុខរបរមិនពិតប្រាកដ និងទី៣ឈ្មោះ ភន សៀកឡេង ហៅវែង ភេទប្រុសអាយុ១៩ ឆ្នាំមុខរបរ មិនពិតប្រាកដ អ្នកទាំង៣ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

លោកបានបន្ដទៀតថា ​កម្លាំងនគរបាលប៉ុស្ដិ៍ឲ្យ ចុះល្បាតក្នុងមូលដ្ឋាន ​​នៅវេលាម៉ោងកើតហេតុ ​ប្រទះឃើញជនសង្ស័យទី១ឈ្មោះ ហ៊ុន ម៉ានិត ភេទប្រុសអាយុ៣៤ ឆ្នាំមុខរបរ មិនពិតប្រាកដ កំពុងឈរក៏មានការសង្ស័យ កម្លាំងប៉ុស្ដិ៍ក៏បានធ្វើការត្រួតពិនិត្យ ក្នុងខ្លួនជនសង្ស័យ រកឃើញថ្នាំញៀនចំនួន ៤កញ្ចប់តូច កម្លាំងប៉ុស្ដិ៍បានឃាត់ខ្លួនជនសង្ស័តែម្ដង ហើយក៏សួរនាំរហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យទី២ឈ្មោះ ព្រុំ ផល្លាហៅ ឡា ភេទប្រុសអាយុ៣៤ ឆ្នាំ នៅក្នុងបន្ទប់ផ្ទះជួលដែល ជនសង្ស័យបានលក់ថ្នាំញៀនចំនួន៤ កញ្ចប់តូចទៅឲ្យជនសង្ស័យឈ្មោះ ហ៊ុន ម៉ានិត យកចែកចាយបន្ដ ។

លុះដល់វេលាម៉ោង ១៤ និង៣០នាទី កម្លាំងប៉ុស្ដិ៍បានចុះល្បាត ក្នុងមូលដ្ឋានភូមិទ្រា៤ បន្ដទៀតក៏ឃើញ ជនសង្ស័យម្នាក់ឈ្មោះ ភន សៀកឡេង ហៅវែង កំពុងឈរនៅចិញ្ចើមផ្លូវ កម្លាំងសមត្ថកិច្ចឃើញក៏សង្ស័យ បានសុំធ្វើការឆែកឆេរលើខ្លួន ជនសង្ស័យរកឃើញថ្នាំញៀនចំនួន ៣កញ្ចប់តូចធំ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យតែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ សមត្ថកិច្ចប៉ុស្ដិ៍នគរបាល ស្ទឹងមានជ័យទី៣ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីបន្ដតាមនីតិវិធីបន្ដទៀត ៕

​ដោយ៖ព្រឿង វិសាល

Facebook Comments