X

ទុករថយន្ត និងម៉ូតូ​ នៅក្រៅផ្ទះ ត្រូវជនសង្ស័យ លួច​បាត់​

កំពង់ស្ពឺ៖ ទុករថយន្តចោលនៅក្រៅផ្ទះ ដេកលង់លក់ ភ្លឺឡើង​បាត់រថយន្តនឹងម៉ូតូអស់ ។ ហេតុការណ៍នេះបានកើតឡើង នៅ​ព្រឹក​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់អោយដឹងថា ​រថយន្តរបស់ជនរងគ្រោះ ឈ្មោះ តែម កុសល ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិ​ឃុំកើតហេតុ បានទុក​រថយន្ត​ ១គ្រឿង​ម៉ាក Tacoma ពណ៌ស ១បាំងកន្លះ ពាក់ស្លាកលេខ កោះកុង 2A.0746 និងម៉ូតូ​១គ្រឿងម៉ាក Wave អាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ ក្នុងខណះដែលម្ចាស់ ដេកលក់មិនដឹងខ្លួន ហើយ​រថយន្តមិនចាក់ឡុកសោរ​ និងម៉ូតូចាក់សោកង់ ទើបម្ចាស់ភ្ញាក់ពីដេក​បាត់រថយន្ត និងម៉ូតូអស់ ។ ករណីនេះសមត្ថកិច្ច កំពុងស្រាវជ្រាវ រកមុខជនសង្ស័យ ៕

ដោយ៖ ជ័យ សំរ៉ុង

Facebook Comments