X

តួកគី ៖ សហគមន៍អន្តរជាតិ ត្រូវតែចាត់វិធានការ ទប់ស្កាត់វិបត្តិ នៅខេត្ត Idlib

បរទេស៖មន្ត្រី នៃប្រទេសតួកគី បានបង្ហាញនៅថ្ងៃអង្គារថា ពួកគេមានឆន្ទៈចង់ អន្តរាគមន៍ ទប់ស្កាត់វិបត្តិមនុស្សជាតិ ដែលបណ្ដាលមក ពីប្រតិបត្តិការវាយលុកគ្រោងទុក ធ្វើឡើងដោយ កងកម្លាំងដែលមានភក្តីភាព ចំពោះប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ នៅក្នុងខេត្ត Idlib ប្រទេសសស៊ីរី។

រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានមានប្រសាសន៍ថា ប្រទេសតួកគី ចង់សហការជាមួយសម្ពន្ធមិត្តរបស់លោក អាសាដ គឺប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ក្នុងការកំចាត់ ចោលពួកភេរវករ នៅក្នុងតំបន់ ដែលជាទីរស់នៅ របស់មនុស្សប្រមាណ៣លាននាក់។

ប៉ុន្តែលោក Cavusoglu ក៏បានមានប្រសាសន៍ផងដែរថា ប្រទេសរបស់លោក ចង់ធ្វើការងារជា មួយដៃគូនិងអ្នកធ្វើតួនាទីក្នុងប្រទេសស៊ីរីទាំងអស់ ហើយលោកបានរំលឹកថា វាត្រូវតែ ឆ្ពោះទៅរកគោលដៅនៃរារាំងមិនឲ្យមានការស្លាប់ជនស៊ីវិល ក្នុងខេត្ត Idlib ឲ្យបានខ្លាំងក្លា ច្រើនបំផុត តាមដែលអាចទៅរួច៕

ប្រែសម្រួល៖ប៉ាង កុង

 

Facebook Comments