តារា

តារារ៉េប Taboo ប្រកាសថា នឹងវិលមកឡើង ឆាកតន្ត្រីជាមួយ Black Eyed Peas ក្រោយធូស្បើយពីជម្ងឺមហារីក

អាមេរិក៖ តារាចម្រៀងរ៉េប Taboo ដែលត្រូវយាយីដោយ ជម្ងឺមហារីក និងផ្អាកពីក្រុមមួយរយៈធំ ថ្មីៗនេះបាននិយាយថា Black Eyed Peas ជាកំលាំងចិត្តធ្វើអោយខ្លួន ប្រឹងប្រែងតតាំងនឹងជម្ងឺ កាចសាហាវហើយរំពឹងថា ខ្លួននឹងឡើងឆាកតន្ត្រីជាថ្មីម្តងទៀត ។

ព័ត៌មានពី Aceshowbiz បានអោយដឹងនៅថ្ងៃទី១០ ខែកញ្ញានេះថា លោក Taboo សមាជិកក្រុមចម្រៀងដ៏ល្បីល្បាញ Black Eyed Peas បានបង្ហាញខ្លួនជាមួយលោក Will. I .Am ក្នុងកម្មវិធី “iTV This Morning” នៅព្រឹកនេះហើយ លោកប្រកាសដំណឹងគួរ អោយភ្ញាក់ផ្អើលថា នឹងវិលមកជួបអ្នកគាំទ្រជាមួយ Black Eyed Pease ក្នុងពេលដ៏ឆាប់ខាងមុខនេះ ក្រោយខកខានអស់ពេលជាយូរ ។ Taboo បន្តថា “ មហារីកពិតជាសាហាវខ្លាំងណាស់ វាជាសុបិន្តអាក្រក់មួយក្នុងជីវិតរបស់ខ្ញុំ និងដូចជាការធ្វើសង្គ្រាម ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំប្រឹងប្រែង យកឈ្នះនោះគឺប្រពន្ធកូន នឹងសមាជិកក្រុមហើយខ្ញុំ នឹងឡើងលើឆាកដ៏ធំជាមួយមិត្ត សំលាញ់របស់ខ្ញុំម្តងទៀត” ។

តារាវ័យ៤៣ឆ្នាំTaboo បានប្រាប់ទៀតថា Black Eyed Peas តែងផ្តល់កំលាំងចិត្តដល់ខ្លួន ក្នុងពេលដ៏អាក្រក់នោះ ពួកយើងស្និទ្ធគ្នាកាន់តែ ខ្លាំងពេលខ្ញុំជួបជម្ងឺនេះ ពួកយើយមិនមែនត្រឹមជាក្រុមចម្រៀង តែពួកយើងដូចជាំបងប្អូនប្រុស ដែលភាពស្និទ្ធនេះកើតឡើង តាំងពួកយើងជាយុវវ័យ” ៕

ដោយ៖ ទូច សុខលីដា

Facebook Comments

To Top