សន្តិសុខ និង សង្គម

ដើរឆ្លងផ្លូវត្រូវរថយន្ត បុកស្លាប់ នៅខណ្ឌពោធិ៍ សែនជ័យ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ដើរឆ្លងផ្លូវត្រូវរថយន្ត មិនស្គាល់ ម៉ាកបុកពេញទំហឹងស្លាប់នៅនឹងកន្លែង ហើយរថយន្តបង្កបាន បើករត់គេចខ្លួនបាត់ស្រមោល នៅវេលាម៉ោង ១២យប់ថ្ងៃទី១២ ខែកញ្ញា​ឆ្នាំ២០១៨ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិគល សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះអាត់ ផាន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរជាជាងរថយន្ត មានស្រុកកំណើតភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង់ស្នួល ខេត្តកណ្តាល។ នៅពេលមុនកើតហេតុ ជនរងគ្រោះបានដើឆ្លងផ្លូវម្ខាងទៅម្ខាងទៀត ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុមាន រថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើក ពីកើតទៅលិច បុកពេញទំហឹង បណ្តាលជនរងគ្រោះ ដេកស្លាប់នៅនិងកន្លែងយ៉ាង អាណោចអាធ័ម ។

ក្រោយកើតហេតុសមត្ថកិច្ចបាន ចុះមកធ្វើវាស់វែង និងធ្វើកោសល្យវិច័យ រួចប្រគល់សពឲ្យទៅសាច់ញាតិយក ទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ព្រឿង វិសាល

To Top