អន្តរជាតិ

ជំនួបផ្ទាល់រវាងលោកXi និងPutin នៅរុស្សីភាគីទាំងពីរ សន្យាពង្រឹងទំនាក់ទំនង

Vladivostok: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១១ ខែកញ្ញានេះ បានឲ្យដឹងថា ប្រធានាធិបតីចិនលោកXi Jinping និងប្រធានាធិបតីរុស្សី លោកVladimir Putin បានបើកកិច្ចពិភាក្សាគ្នា ដោយផ្ទាល់មួយ នាព្រឹកថ្ងៃនេះ នៅឯទីក្រុង Vladivostok ប្រទេសរុស្សី។

ជាលទ្ធផលមេដឹកនាំទាំងពីរ បានធ្វើការយល់ព្រមគ្នា ក្នុងការចូលរួមសកម្មភាព ពង្រឹងទំនាក់ទំនងទ្វេភាគី និងជាពិសេសការការពារសន្តិភាព ជូនពិភពលោកផងដែរ។

លោកXi ដែលបានធ្វើដំណើរមកដល់ទីក្រុង Vladivostok កាលពីព្រឹកថ្ងៃអង្គារនេះ គឺដើម្បីចូលរួមព្រឹត្តិការណ៍ នៃវេទិកាសេដ្ឋកិច្ច ភាគខាងកើតលើកទី៤ របស់រុស្ស៊ី តបតាមការអញ្ជើញ របស់លោកPutin។

EEF វេទិកាសេដ្ឋកិច្ចភាគខាងកើត គឺជាវេទិកាអន្ដរជាតិមួយ ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ នៅក្នុងខែកញ្ញា នៅឯសាកលវិទ្យាល័យ Far Eastern Federal ក្នុងក្រុង Vladivostok ប្រទេសរុស្ស៊ី ក្នុងគោលបំណង ដើម្បីលើកទឹកចិត្ត ដល់ការធ្វើវិនិយោគទុនបរទេស នៅចុងបូព៌ានៃប្រទេសរុស្ស៊ី៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top