X

ជើងឯករងពិភពលោក ក្រូអាត ចាញ់អេស្បាញ ស្ពឹកមុខក្នុងពាន Nations League

បរទេស: ប្រទេសអេស្ប៉ាញ បានបន្តការចាប់ផ្តើម ដ៏ល្អរបស់ពួកគេ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Luis Enrique ជាមួយនឹងជ័យជម្នះ ដល់ទៅ៦ទល់នឹង០ លើក្រុមក្រូអាតដែលជាម្ចាស់ជើងឯករង ពានពិភពលោកនៅរុស្សី ក្នុងក្នុងក្របខ័ណ្ឌ UEFA Nations League កាលពីយប់ថ្ងៃអង្គារ ម្សិលមិញនេះ។

លោក Luis Enrique បានបង្ហាញពីជ័យជម្នះ ២ទល់នឹង១លើអង់គ្លេស នៅឯកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃសៅរ៍ ប៉ុន្តែសូម្បីតែអតីត គ្រូបង្វឹករបស់ក្លិប Barcaផ្ទាល់ក៏ ប្រហែលជានឹងមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារភាព ងាយស្រួលរបស់ក្រុមរបស់គាត់ក្នុងការយកឈ្នះ ក្រុមខ្លាំងក្រូអាតយប់មិញ នេះដែរ។

អេស្ប៉ាញបានធ្វើការផ្លាស់ប្តូរ តែបីដងប៉ុណ្ណោះគឺកីឡាករ Jose Gaya និង Dani Ceballos ដែលបានបង្ហាញខ្លួនជាលើក ដំបូងនិងកីឡាករ Marco Asensioខណៈដែលក្រូអាតមានវត្តមានកីឡាករល្អៗ ជាច្រើនដូចជាខ្សែប្រយុទ្ធដ៏ឆ្នើម Luka Modric, Ivan Rakitic, Mateo Kovacic និង Ivan Perisicផង៕

Facebook Comments