ព័ត៌មានជាតិ

ឃាត់ខ្លួនប្រុសស្រី ១៤នាក់ នៅ​ខារ៉ាអូខេវី ពាក់ព័ន្ធករណី គ្រឿងញៀន!

ភំ្នពេញ ៖ កម្លាំងនគរបាលខេត្តសៀមរាប ដឹកនាំ​ផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ​នគរខេត្តសៀមរាប និងមានការចូលរួមសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា ខេត្តសៀមរាប​ ​​បានចុះបង្ក្រាប​ ករណីប្រើប្រាស់គ្រឿងញៀន នៅទីតាំងខារ៉ាអូខេវី (ខារ៉ាអូខេពីរ៉ាមីតចាស់)​ នៅវេលាម៉ោង​១និង៤០ នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប​។ ​

ក្នុងនោះឃាត់ខ្លួនមនុស្សប្រុស ស្រី ចំនួន១៤នាក់(ស្រី​៥​នាក់) ឆែកឆេររកឃើញម្សៅ ខេពណ៌ស (ketamine)ចំនួន១៦កញ្ចប់ និងឧបករណ៍ ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយបាន​នាំខ្លួន មកធ្វើការសាកសួរតែម្តង។ ​ជនសង្ស័យទាំង១៤​នាក់ សមត្ថកិច្ច​ ធ្វើការសាកសួរ នៅអធិការនគបាលខេត្តសៀមរាប និងកសាងសំណុំរឿង​ ដើម្បីបន្ដតាមនីតិវិធីច្បាប់៕​ដោយ៖ព្រឿង វិសាល

Facebook Comments

To Top