អន្តរជាតិ

ក្រុមឧទ្ទាមហួធី នៅយ៉េមែន ប្រកាសថា បានបាញ់គ្រាប់មីស៊ីល ផ្លោងដាក់ជំរុំយោធា នៅព្រំដែនអារ៉ាប៊ី សាអូឌីត

SANAA៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះថា  ក្រុម ឧទ្ទាម ហួធី (Houthi)នៅក្នុងប្រទេសយ៉េមែន បានបាញ់គ្រាប់មីស៊ីលផ្លោងឆ្ពោះ ទៅកាន់ជំរុំយោធា មួយកន្លែង នៅព្រំដែនភាគខាងត្បូងនៃប្រទេសអារ៉ាប៊ី សាអូឌីត នៅតំបន់ Asir កាលពីថ្ងៃចន្ទម្សិល មិញនេះ ។ ទីភ្នាក់ងារព័ត៌មាន Saba បានរាយការណ៍ព័ត៌មានពីសេចក្តីប្រកាស ព័ត៌មានដោយខ្លីមួយ ដោយក្រុមឧទ្ទាមនេះ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមិនបានបញ្ជាក់លម្អិតនោះទេ ដោយគ្រាន់តែដាក់ថា “កងកម្លាំងបាញ់ គ្រាប់រ៉ុក្កែត បានបាញ់មីស៊ីលផ្លោង” Badr-1  នៅជំរុំយោធា Mustahdath នៅខេត្តភាគខាងត្បូង នៃ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងខេត្ត Dhahran al-Janoub  តំបន់ Asir ។

មិនទាន់មានបទអត្ថាធិប្បាយភ្លាមៗពីក្រុមដឹកនាំចម្រុះដោយអារ៉ាប៊ីសាអូឌីត អំពីការវាយប្រហារ ពីសំណាក់ក្រុម Houthi នៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top