ព័ត៌មានជាតិ

ក្រុមហ៊ុនជីប ម៉ុង លេចធ្លោរ ក្នុងពិពណ៌តាំងបង្ហាញ ផលិតផល Cambuild

ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស សុទ្ធតែបានដឹងហើយថា ក្រុមហ៊ុនជីប ម៉ុង គឺជាដង្ហើមនៃការអភិវឌ្ឍ វិស័យសំណង់នៅកម្ពុជា។ ការផ្តត់ផ្គង់ផលិតផលសំណង់ ដែលមានគុណភាព បានជាប់ជាចំណាត់ថ្នាក់ ឈានមុខគេ ចាប់តាំងពីទស្សវត៍ទី៨០។ គិតមកទល់នឹងបច្ចុប្បន្នជីប ម៉ុង បានប្រើប្រាស់បទពិសោធន៍ នៃការផលិតផលិតផលសំណង់ ជាង៣០ឆ្នាំ ច្នៃបង្កើតបន្ថែម នូវផលិតផលសំណង់បន្ថែមទៀត មានច្រើនប្រភេទ ដើម្បីបំពេញបន្ថែម នូវតម្រូវការទីផ្សារសំណង់កម្ពុជា ដែលកំពុងត្រូវការ ផលិតផលសំណង់ ដែលមានគុណភាពពិតប្រាកដ។

ក្នុងកម្មវិធីតាំងពិពណ៌សម្ភារៈសំណង់ Cambuild ដែលប្រព្រឹត្តឡើងពីថ្ងៃទី ១២ ដល់ទី១៤ កញ្ញា នៅកោះពេជ្រ។ ក្រុមហ៊ុន ជីប ម៉ុង បានដាក់តាំងបង្ហាញ នូវផលិតផលគុណភាពលេចធ្លោ ជាច្រើនដូចជា បេតុងលាយស្រេចជីប ម៉ុង ដែលមានការអភិវឌ្ឍឡូហ្គោ និងបច្ចេកវិទ្យាបេតុង លាយស្រេចថ្មី ដែកម៉ាកវីដែលបន្ថែម នូវប្រភេទដែកថែបថ្មីឆ្លើយតប នឹងត្រូវការទីផ្សារតម្រូវការដែក សម្រាប់អាគារទំនើប ស៊ីម៉ងត៍អូដ្ឋ កែច្នៃកញ្ចប់វេចខ្ចប់ថ្មី បច្ចេកវិទ្យា​កាន់តែទំនើប ចុងក្រោយបង្អស់ ពីក្រុមហ៊ុនផលិតស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី។

ស្របពេលជាមួយគ្នានេះដែរ ជីប ម៉ុង ក៏បានណែនាំ នូវផលិតផលសំណង់ថ្មី គឺក្បឿងបេតុង និងទុយោ ជីប ម៉ុង ដែលផលិតដោយប្រើប្រាស់ បច្ចេកវិទ្យាចុងក្រោយ ពីអ៊ីតាលី ផ្សំដោយវត្ថុធាតុដើមពីអ៊ឺរ៉ុប។ អតិថិជនដែលបានមកទស្សនាពិពណ៍ ក៏អាចមានឱកាសទទួលបាន នូវប្រូម៉ូសិនពិសេសៗ និងវត្ថុអនុស្សាវរីយ៍ពីបញ្ជរជីប ម៉ុង ផងដែរ។

យុវជនម្នាក់ឈ្មោះ វិសាល ដែលបានចូលមកទស្សនា បញ្ជរពិពណ៌ជីប ម៉ុង និយាយថា កម្មវិធីពិពណ៍នេះ គួរឲ្យចាប់អារម្មណ៍ ព្រោះបានផ្តល់ពត៌មានជាច្រើន ដល់ទាក់ទងនឹងការអភិវឌ្ឍ វិស័យសំណង់ក្នុងប្រទេស ជាពិសេសក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនក្នុងស្រុក ដែលមានការវិវត្ត នៃការរីកចម្រើនលើសគេ លើផលិតផល​សំណង់គុណភាព ដើម្បីដើរផ្ទឹម នឹងផលិតផលបរទេស ដែលមានវត្តមាននៅកម្ពុជា។

លោកក៏បន្តថាការមកទស្សនា ដល់ទីតាំងបញ្ជរផ្ទាល់ ធ្វើឲ្យលោកបានយល់ដឹង កាន់តែច្បាស់ពីបច្ចេកវិទ្យា នៃការផលិត ព្រមទាំងមានឱកាសចុះឈ្មោះ ក្នុងការចុះទស្សនកិច្ច ដល់ទីផ្សារថែមទៀតផង។

ការតាំងពិពរណ៍ Cambuild ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែកញ្ញា ដែលលោកអ្នកអាចអញ្ជើញ ទៅទស្សនាបញ្ជរជីប ម៉ុង ដើម្បីទទួលបាន វត្ថុអនុស្សាវរីយ៍ភ្លាមៗ និងមានឱកាសទទួលបាន ការបញ្ចុះតម្លៃពិសេស ថែមទៀតផង៕

 

 

 

 

 

 

 

 

 

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top