X

ក្រសួងអប់រំ រៀបចំគណៈកម្មការកោសល្យវិច្ច័យ ដើម្បីដោះស្រាយ ចំពោះការមិនពេញចិត្ត លទ្ធផលបាក់ឌុប

ភ្នំពេញ៖​ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគណៈកម្មការ កោសល្យវិច្ច័យ ដើម្បីពិនិត្យដោះស្រាយ ចំពោះការមិនពេញចិត្ត នឹងលទ្ធផល នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២០ សីហា ២០១៨ ជូនបេក្ខជន មាតាបិតា អាណាព្យាបាល ឬអ្នកពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដូចធ្លាប់អនុវត្តតាម នីតិវិធីនាឆ្នាំកន្លងមក ។

គណៈកម្មការកោសល្យវិច្ច័យ នឹងចាប់ដំណើរការការងារ ពីថ្ងៃជូនដំណឹងនេះ ក្នុងរយៈពេល ១សប្តាហ៍ ៕

ដោយ៖ ស៊ាន កុសល

Facebook Comments