X

ក្រសួងអប់រំ បើកកិច្ចប្រជុំពិនិត្យ​ដោះស្រាយ ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​ នឹង​លទ្ធផល​ប្រឡងបាក់ឌុប

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និកីឡា បានបើកកិច្ចប្រជុំ ដើម្បី​ពិនិត្យ​ដោះស្រាយ ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​ នឹង​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ជូន​បេក្ខជន មាតាបិតា អាណាព្យាបាល ឬ​អ្នក​ពាក់ព័ន្ធ ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ។

ការបើកកិច្ចប្រជុំរបស់ក្រសួងអប់រំនេះ គឺបន្ទាប់ពីបេក្ខជនប្រឡងបាក់ឌុប ជាច្រើន ជាពិសេសបេក្ខជនឈ្មោះ ឆាយ លីអាន ដែលជាសិស្សពូកែគណិតវិទ្យា ទទួលបានមេដាយ និងពានរង្វាន់រាប់មិនអស់ផងនោះ បានតវ៉ាមិនពេញចិត្ត នឹងលទ្ធផលនៃការប្រឡង ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ក្រសួងអប់រំ នៅថ្ងៃទី១២ កញ្ញានេះ បានឲ្យដឹងថា ការបើកកិច្ចប្រជុំនេះ គឺដើម្បី​ធានា​បាន​ថា ការ​ប្រឡង​ដំណើរ​ការ​ ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួល​យក​បាន ៕

Facebook Comments