តារា

ក្តៅ! តារាហុងកុង Ruco Chan និងនាង Phoebe Sin បង្ហាញរូប Pre- Wedding ប្រកាសដំណឹង ពិសេស

ហុងកុង ៖ ក្រោយដឹកដៃគ្នាមកពីដើរលេងនៅអង់គ្លេស ម្ចាស់ពាន TV King តារាសម្តែង Ruco Chan និងគូស្នេហ៍ Phoebe Sin បានប្រកាសដំណឹងគួរ អោយភ្ញាក់ផ្អើលថា ពួកគេនឹងរៀបការ នៅខែក្រោយនេះ  ។

ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី ១២ខែកញ្ញានេះថាគូស្នេហ៍តារាហុងកុង Ruco Chan និងនាង Phoebe Sin បានបង្ហាញរូបភាព Pre- Wedding ជាច្រើនសន្លឹកប្រកាស ប្រាប់អ្នកគាំទ្រថាពួកគេនឹងរៀបការនៅពាក់កណ្តាលខែតុលាខាងមុខនេះ ហើយបណ្តើរ គ្នាទៅអង់គ្លេសកាលពីសប្តាហ៍មុននេះគឺ Ruco ចង់សុំ Phoebe រៀបការនៅទីនោះ ។ Ruco វ័យ៤១ឆ្នាំបាននិយាយប្រាប់អ្នកសារព័ត៌មានថា “ ខ្ញុំសប្បាយចិត្តនឹងប្រកាសថា ពួកយើងជិត​រៀបការហើយ ពីមុនខ្ញុំធ្លាប់ខ្វល់តែជាមួយការងាររហូតដល់ Phoebe បង្ហាញខ្លួនក្នុងជីវិតខ្ញុំ នាងធ្វើអោយខ្ញុំស្គាល់ពាក្យថា សុភមង្គលនិងភាពស្មោះត្រង់ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីនាង​និងបង្កើតគ្រួសារដ៏ល្អមួយ ” ។

រូបថត Pre- Wedding ដ៏ទាក់ទាញជាច្រើនសន្លឹកជាមួយអនាគតភរិយាវ័យ២៨ឆ្នាំនេះដែរ Ruco ប្រាប់ថាពួកគេថតនៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស និងទីក្រុងប៉ារីសប្រទេស​បារាំងកាលពីខែមុន៕

ដោយ៖ ទូច សុខលីដា

 

To Top