កីឡា

កីឡាករ ៨រូបនេះ ផ្លាស់មកលេងអង់គ្លេស កាលពីរដូវក្តៅតែមិនទាន់ បានបង្ហាញខ្លួនសោះ

ការប្រកួតបើករដូវកាលថ្មី ទើបតែបានប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្លឹបជាច្រើននៅមិនទាន់ បានដាក់ឲ្យកីឡាករបានលេង
ទាំងអស់នៅឡើយ ខណៈដែលក្លឹបខ្លះបានដាក់កីឡាករ ចំណូលថ្មីលេងរួចរាល់ហើយនោះ មានដូចជា Keita របស់ហង្សក្រហម
និង Jorginho របស់តោខៀវជាដើម ។

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃអង្គារ ទី១១ ខែកញ្ញាបានឲ្យដឹងថា មានកីឡាករចំណូលថ្មីនៅ
លីកកំពូលអង់គ្លេស ៨រូប ដែលបានផ្លាស់មកទីនេះ តាំងពីរដូវក្តៅនោះនៅមិនទាន់ បានបង្ហាញខ្លួនជា លើកដំបូងឲ្យអ្នកគាំទ្រ
នៅឡើយមានដូចជា៖ Bernd Leno ក្លឹប Arsenal, Ben Gibson ក្លឹប Burnley, Andre Gomes ក្លឹប Everton,Yerry Mina ក្លឹប Everton, Sergio Rico ក្លឹប Fulham, Fabinho ក្លឹប Liverpool, Diogo Dalot ក្លឹប Manchester United និងLeander Dendoncker ក្លឹប Wolverhampton Wanderers ៕

ដោយ៖ ស៊ុន លី

Facebook Comments

To Top