ព័ត៌មានជាតិ

កម្ពុជាមានរោងចក្រ ផលិត ឥដ្ឋបេតុង តាមស្ដង់ដាបារាំង នៅស្រុកឧដុង្គ

ភ្នំពេញ ៖ ក្រុមហ៊ុន BETON BLOCK & PAVE គឺជាក្រុមហ៊ុនដ៏ថ្មីបំផុតរបស់ CTS Group បានបង្កើតរោងចក្រថ្មីមួយ នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលបានប្រើប្រាស់ម៉ាស៊ីន ផលិតឥដ្ឋ ទំនើបចុងក្រោយមួយ របស់ប្រទេសបារាំង ក្នុងការផលិត ឥដ្ឋបេតុងផ្សេងៗ ជាច្រើនប្រភេទ ដើម្បីដាក់លក់នៅលើ ទីផ្សារសំណង់នៅកម្ពុជា។

ក្រុមហ៊ុន BETON BLOCK & PAVE គឺជាក្រុមហ៊ុនទី៨របស់ CTS Group ដែលមានការវិនិយោគធំៗ ចំនួន៥ ទៅលើបណ្ដាក្រុមហ៊ុន ចំនួន៨ ដូចជា Power Equipment, SCPC Automation, Phnom Penh-Plant, Urban Architecture, Phnom Penh Precast, Construction និងPex Pipes, Beton Block & PAVE។ CTS Group គឺជាក្រុមហ៊ុន ដ៏ធំបំផុតសម្រាប់ ផ្គត់ផ្គង់ សម្ភារៈសំណង់ដែល ស្របតាមតម្រូវការ របស់អតិថិជន។

ក្នុងពិធីតាំងពិព័រណ៍ CAMBUILD 2018 បើកសម្ពោធដាក់តាំងជាផ្លូវការ នូវផលិតផល សេវាកម្ម និងបច្ចេកវិទ្យា ក្នុងការជួយពន្លឿនដល់ការអភិវឌ្ឍគម្រោង ទីក្រុងវៃឆ្លាតនៅកម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ លោក Serge Pak នាយកប្រតិបត្តិ BETON BLOCK & PAVE បានមានប្រសាសន៍ថា “ផលិតផលរបស់យើងខ្ញុំ ផលិតឡើងស្របតាមស្ដង់ដាអន្ដរជាតិ ហើយគោលដៅរបស់យើងខ្ញុំគឺនាំយកនូវសម្ភារៈសំណង់ និងបច្ចេកវិទ្យាថ្មីៗជាច្រើន ដែលធ្វើឲ្យវិស័យសំណង់នៅកម្ពុជាកាន់តែ មានភាពប្រសើរឡើង ដូចជាពេលវេលា កម្លាំងពលកម្ម និងសុវត្ថិភាព”។

ចំណែក តំណាងក្រុមហ៊ុន BETON BLOCK & PAVE ក៏បានជឿជាក់ ទៅលើផលិតផល ឥដ្ឋបេតុង ព្រោះមានគុណភាពខ្ពស់ និងផលិតតាមស្ដង់ដាអន្ដរជាតិ ដូច្នេះ ឥដ្ឋបេតុង គឺមានតម្លៃសមរម្យ និងសាងសង់លឿនជាង ឥដ្ឋធម្មតាទៀត។

ក្រុមហ៊ុន BETON BLOCK & PAVE បានចាប់ដៃគូរសហការជាមួយ ក្រុមហ៊ុនសំណង់ល្បីៗជាច្រើនដូចជា ក្រុមហ៊ុន Vinci Construction (airport) និងSOMA Construction ដែលបានផ្គត់ផ្គង់ឥដ្ឋបេតុងដើម្បីសាងសង់ខុនដូ រោងចក្រ ធនាគាអេស៊ីលីដា រោងចក្រ Heineken និងសំណង់ជាច្រើនទៀត។ ក្រុមហ៊ុន BETON BLOCK & PAVE បានគិតគូដល់សុវត្ថិភាពជូនអតិថិជន ដែលចង់បានសំណង់សម្រាប់ សាងសង់គេហដ្ឋាន ឬវីឡាដែលមានស្តង់ដាខ្ពស់ និងរឹងមាំ៕ ដោយ អេង ប៊ូឆេង

 

 

 

 

 

 

Facebook Comments

To Top