X

កងទ័ព និងរដ្ឋាភិបាល មីយ៉ានម៉ា មានបំណងបំបិទមាត់ អ្នកសារព័ត៌មានឯករាជ្យ

បរទេស៖ មន្ត្រីយោធានិងរដ្ឋាភិបាល ក្នុងប្រទេសមីយ៉ានម៉ា នាពេលថ្មីៗនេះ បានធ្វើយុទ្ធនាការ នយោបាយ ដើម្បីគាបសង្កត់អ្នក សារព័ត៌មានឯករាជ្យ ដោយចាប់ខ្លួន និងកាត់ទោសជាច្រើននាក់ តាមរយៈប្រើប្រាស់ច្បាប់មិនច្បាស់លាស់ និងទូលំទូលាយជ្រុល នេះបើយោងតាមការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និយាយនៅថ្ងៃអង្គារ។

តាមសេចក្តីរាយការណ៍ ពីកាសែត រ៉យទ័រ បានឲ្យដឹងថា របាយការណ៍ការិយាល័យ សិទ្ធមនុស្សអង្គការ សហប្រជាជាតិនេះ បានពិនិត្យករណីចំនួន៥ ដែលរួមមានទាំងករណីរបស់ អ្នកសារព័ត៌មានរ៉យទ័រ លោក Wa Lone និងលោក Kyaw Soe Oo ដែលរកឃើញមានទោស កាលសប្ដាហ៍មុន ពីបទរំលោភបំពានច្បាប់ស្តីពីការណ៍សម្ងាត់រដ្ឋ និងត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ក្រោយធ្វើការស៊ើបអង្កេតការសម្លាប់រង្គាល់ បុរសមូស្លីមរ៉ូហ៊ីងយ៉ា ចំនួន១០នាក់។

របាយការណ៍អង្គការសហប្រជាជាតិ បានហៅវាថា ជាឧទាហរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល និងល្បី ល្បាញនៃការយាយីតាមប្រព័ន្ធតុលាការ ប្រឆាំងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសមីយ៉ានម៉ា និងបង្ហាញឲ្យឃើញពីរបៀបចាប់ខ្លួននិងកាត់ទោស ត្រូវបានគេធ្វើឡើង ដោយបំពានទៅនឹងសិទ្ធិ សេរីភាពបញ្ចេញមតិ៕

ប្រែសម្រួល ៖ ប៉ាង កុង

Facebook Comments