X

Update ៖ ឧត្តមសេនីយ៍ទោ នេត វត្ថា ៖ កម្លាំងពន្លត់ប្រើ ពេលជិត៣ម៉ោង ទើបពន្លត់អគ្គិភ័យ ក្នុង ក្លិប 2ND បានទាំងស្រុង ខណៈនេះមន្រ្តីជំនាញកំពុង ស៊ើបអង្កេតរកមូលហេតុ

ភ្នំពេញ ៖ ប្រធាននាយកដ្ឋាន បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ ឧត្តមសេ នីយ៍ទោ នេត វត្ថា បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ច នៃក្រុមពន្លត់អគ្គិភ័យ បានប្រើប្រាស់ ពេលប្រមាណជិត៣ម៉ោង ទើបអាចពន្លត់អគ្គិភ័យក្នុងក្លិបកំសាន្ត 2ND បានទាំងស្រុង ហើយ នៅពេលនេះដែរ មន្រ្តីជំនាញក៏ពុងតែស៊ើបអង្កេត ស្វែងរកមូលហេតុផងដែរ ។

មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ នេត វត្ថា បានមានប្រសាសន៍បញ្ជាក់ថា “ក្នុងប្រតិ បត្តិការនេះ កម្លាំងយើងប្រើពេល២ម៉ោងជាង ជិត៣ម៉ោងទើបពន្លត់អគ្គិភ័យបានទាំងស្រុង ។ ហើយនៅពេលនេះដែរ ខាងអធិការនគរបាលខណ្ឌដូនពេញ បានហៅបុគ្គលិកក្នុងក្លិប នេះមួយចំនួនដើម្បីធ្វើការសាកសួរ ដើម្បីស្វែងរកមូលហេតុនៃការឆាបឆេះ”។

យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ លំអិតអំពីមូល ហេតុ នៃការឆាបឆេះ និងទំហំនៃការខូចខាត របស់ក្លិបកំសាន្ត 2ND ដែលទើបបើកថ្មី ស្ថិតនៅផ្លូវលេខ៥១ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញនោះនៅឡើយទេ។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ទោ នេត វត្ថា ក៏បានបង្ហាញអំពីឧបសគ្គមួយចំនួន ក្នុងការពន្លត់អគ្គិភ័យនេះ ក៏ព្រោះតែកម្លាំងចូលអត់រួច ហើយភូមិសាស្រ្តក្នុងក្លិបធ្វើបាំងបិទជិត កម្លាំងពន្លត់ចូលអត់ចុះ ហើយបូករួមទាំងមានផ្សែងបុកបញ្ចេញមកទៀតនោះ ទៅសមត្ថកិច្ច សម្រេចចិត្តវាយបំបែកអគារនេះតែម្តង។

គួរបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានចាប់ផ្ដើមឆាបឆេះចេញពីខាងក្នុងក្លិប2|ND នៅម៉ោង ប្រមាណ៦៖៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បង្កជាភ្លើងផ្សែងហុយចេញពីក្លិប ហោះឡើងលើយ៉ាងខ្មួលខ្មាញ់។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួយអន្តរាគមន ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ត បាញ់ទឹកចំនួន៣៥គ្រឿង និងប្រើប្រាស់អេស្កាវ៉ាទ័រ ចំនួន១គ្រឿង ដើម្បីវាយកម្ទេចជញ្ជាំង អគារ៕

Facebook Comments