សន្តិសុខ និង សង្គម

Updaet៖ អគ្គិភ័យនៅបន្តឆាបឆេះ ក្លិបកំសាន្ត 2ND ដែលទើបបើកថ្មី

ភ្នំពេញ៖ រហូតមកទល់នឹងម៉ោង៧៖១១នាទីព្រឹកនេះ អំណាចអគ្គិភ័យ កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅចំណុចក្លិបកម្សាន្ត 2ND ទើបបើកថ្មី នៅតាមបណ្ដោយផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍បឋម គ្រោះអគ្គិភ័យនេះ បានចាប់ផ្ដើមឆាបឆេះចេញពីខាងក្នុងក្លិបតែម្ដង ដែលករណីនេះ កើតឡើងតាំងពីវេលាម៉ោង ប្រមាណ៦៖៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បង្កជាភ្លើងផ្សែងហុយចេញពីក្លិប ហោះឡើងលើយ៉ាងខ្មួលខ្មាញ់។

សមត្ថកិច្ចនៅមិនទាន់អាច បញ្ជាក់ពីគ្រោះអគ្គិភ័យនេះឡើយ ហើយអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកម្លាំងសមត្ថកិច្ចជំនាញ និងរថយន្តពន្លត់អគ្គិភ័យ កំពុងអន្តរាគមន៍នៅកន្លែង កើតហេតុ ដើម្បីបាញ់ពន្លត់ភ្លើង និងទប់ស្កាត់មិនឲ្យឆេះរាលដាល ទៅអគារនៅជុំវិញក្លិបនេះផង៕

ដោយ៖ប៉ិច នរៈ

Facebook Comments

To Top