អន្តរជាតិ

​ អាមេរិក​ កំពុងសម្របសម្រួលកិច្ច ប្រជុំកំពូល លើកទី២​ ជាមួយកូរ៉េខាងជើង​ តាមសំណើលោក​ គីម​ ជុងអ៊ុន

វ៉ាស៊ីនតោន៖​ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក​ កំពុងសម្លឹងមើលកិច្ចចរចាលើកទីពីរ រវាងលោកប្រធានាធិបតី ដូណាល់​ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោកគីម​ ជុងអ៊ុន​ បន្ទាប់ពី​ទទួលបានសំណើសុំកិច្ចប្រជុំបែបនេះ​ នៅក្នុងលិខិតមួយពីលោក​ គីម​ ជុងអ៊ុន​ នេះបើយោង តាម​ការ​ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន នៅថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០១៨។

លេខាសារព័ត៌មានលោកស្រី​ Sarah Sanders​ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា គោលបំណងនៃលិខិតផ្ញើទៅលោកត្រាំ​ គឺត្រូវ “ស្នើសុំ​ និងស្វែងរកការណាត់ជួបគ្នាមួយទៀត ជាមួយលោកប្រធានាធិបតី​ ដែលយើងបើកចំហ​ រួចហើយក្នុងដំណើរការសម្របសម្រួល” ។

ថ្លែងទៅកាន់អ្នកយកព័ត៌មានដាច់ដោយឡែក ទីប្រឹក្សាសន្តិសុខជាតិលោកអាមេរិក​ បាន និយាយថាវាពិតជា “អាចធ្វើទៅរួច” សម្រាប់លោក ត្រាំ​ និងលោកគីម​ ដើម្បីជួបប្រជុំលើកទីពីរ នៅចុងឆ្នាំនេះ​ បន្ទាប់ពីជំនួបកំពូលប្រវត្តិសាស្ត្រនៅក្នុងខែមិថុនា​ នៅសិង្ហបុរី ៕

ដោយ​ ឈូក​ បូរ៉ា

 

Facebook Comments

To Top