អន្តរជាតិ

​ មេដឹកនាំជប៉ុន-រុស្ស៊ី​ ព្រមគ្នាលើក កម្ពស់សេដ្ឋកិច្ច​ នៅលើប្រជុំកោះ មានជម្លោះ

តូក្យូ៖​ នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ​ អាបេ​ និងប្រធានាធិបតីរុស្ស៊ីលោក​ វ្ល៉ាឌីមៀរ​ ពូ​ទីន​ បានព្រមព្រៀងគ្នា​ បង្កើនសកម្មភាព ដើម្បីសម្រេចសកម្មភាព សេដ្ឋកិច្ចរួមគ្នា​ ដែលបានគ្រោង ទុកនៅលើកោះជម្លោះ​ នៅកោះហុកកៃដូ​ ដែលជាកោះភាគខាងជើង របស់ប្រទេសជប៉ុន​ ខណៈដែលមានការរីក ចម្រើនតិចតួច លើបញ្ហាដែនដី។

នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូល នៅវ្ល៉ាឌីវ៉ូស្តុក​ លោកអាបេ​ បានបន្ត ការប្តេជ្ញាចិត្តរបស់លោក ក្នុងការបញ្ចប់សន្ធិសញ្ញាសន្តិភាព ក្រោយសង្គ្រាមលោកលើកទី២​ ជាមួយលោកពូទី​ន​ ដែលក្រុងតូក្យូ​ និងមូស្គូ​ មិនបានចុះហត្ថលេខា ដោយសារជម្លោះដែន ដីលើប្រជុំកោះនោះទេ។

លោកអាបេ​ បាននិយាយថា​ លោក​ និងលោកពូទីន​ បានអនុម័តផែនទីបង្ហាញផ្លូវមួយ​ ដើម្បីធ្វើឱ្យសកម្មភាពនៅលើកោះតូចៗ​ ក្នុងតំបន់ចំនួន ៥​ គឺការធ្វើវារីវប្បកម្មការដាំដុះផ្ទះ កញ្ចក់​ ទេសចរណ៍ថាមពលអគ្គិសនី​ និងការកាត់បន្ថយកាកសំណល់ ដែលភាគីទាំងពីត​ បានឯកភាពគ្នាកាលពីឆ្នាំមុន៕

ដោយ​ ឈូក​ បូរ៉ា

 

Facebook Comments

To Top