ព័ត៌មានជាតិ

​ចាប់ក្បួនឈើហ៊ុបមូល ប្រភេទស្រឡៅ,កកោះ ជាច្រើនម៉ែត្រគូប នៅក្រុងស្ទឹងត្រែង

ស្ទឹងត្រែង ៖ កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្ត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចាប់ក្បួនឈើហ៊ុបមូលប្រភេទ ស្រឡៅ,កកោះជាច្រើនម៉ែត្រគូប​ ខណៈពួកឈ្មួញកំពុងបណ្តែតក្បួន​ លើដងទន្លេសេកុងត្រង់ចំណុចកន្ទុយកោះហាងសាវ៉ាត់ ស្ថិតក្នុងភូមិសាស្ត្រ ក្រុងស្ទឹងត្រែង។

បើតាមលោកវរសេនីយ៍ឯកវ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទ ល្មើសសេដ្ឋកិច្ចប្រាប់ឲ្យដឹងថា ក្រោយពីមានបទបញ្ជា ពីលោកជា ថាវ រិទ្ធិ អភិបាលរងខេត្តស្ទឹងត្រែង កម្លាំងលោកសហការ ជាមួយកម្លាំងរដ្ឋបាល ព្រៃឈើបង្ក្រាបជាក់ស្តែង។

បច្ចុប្បន្នឈើខាងលើត្រូវបានសមត្ថកិច្ចកំពុង រកមធ្យោបាយដឹកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង។

យ៉ាងណាក៏ដោយចំនួនឈើពិតប្រាកដមិនទាន់ដឹងនៅឡើយ ព្រោះមិនទាន់ធ្វើការវ៉ាស់វែង។ ​ដោយឡែក​ម្ចាស់ឈើមានឈ្មោះឌី រកស៊ីឈើយូរយារណាស់មកហើយ ដឹកចេញពីភូមិញ៉ើញ ឃុំស្តៅ ស្រុកសេសាន្ត គោលដៅបណ្តែតទៅលក់នៅខេត្តកំពង់ចាម៕

ដោយស្រីសុផាន់ណា

Facebook Comments

To Top