ព័ត៌មានជាតិ

​ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីជួញ ដូរ​សារធាតុញៀន

​ភ្នំពេញ ៖​ កម្លាំងនគរបាល​ប្រឆាំង បទល្មើសគ្រឿងញៀន​ ខេត្តកំពង់ចាម ​​បានឃាត់ខ្លួន ជនសង្ស័យប្រុសស្រី​២នាក់ ករណីជួញដូរ​គ្រឿងញៀន នៅវេលាម៉ោង១រសៀល ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ​នៅចំណុចភូមិភ្នំធំ ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ វ៉ាន់​ ឡេន ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

២-ឈ្មោះ កែវ វី ភេទស្រី អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងថ្លាង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រឹបអូសវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យ ថ្នាំញៀន ចំនួន០១កញ្ចប់ធំ ជញ្ចីងអេឡិចត្រូនិច០១គ្រឿង ទូរស័ព្ទដៃ០១គ្រឿង ម៉ូតូ០១គ្រឿង និងប្រាក់ញុះញង់ចំនួន៧០០ដុល្លារ។

បច្ចុប្បន្នជនសង្ស័យទាំង​២នាក់ត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងតាមនីតិវិធី ៕

ដោយ៖ព្រឿង វិសាល

Facebook Comments

To Top