អន្តរជាតិ

១១ ខែកញ្ញា ២០០១ វាយប្រហារដោយ ភេវរកម្មលើអគារភ្លោះ អាមេរិកគឺជា ការរៀបចំទុកជាមុន

Wikipedia: ការរលំនៃអគារពាណិជ្ជកម្ម ពិភពលោក WTCកាលពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០០១នៅ អាមេរិកស្ថិត នៅក្រោមការផែនការ រៀបចំ ទុកជាមុន នូវការបញ្ជាឲ្យផ្ទុះអគារឡើងក្រោយ ពេលយន្តហោះភេវរកម្ម បើកបុកអគារគឺបានក្លាយ ទៅជាការយល់ឃើញថ្មីដោយជឿជាក់ ថាយន្តហោះ ដែលបានហោះទៅបុក អគារទាំង២និងអគ្គិសភ័យឆាបឆេះ គឺពិតជាមិនអាចបំផ្លាញ អគារនេះបានទាំងស្រុង យ៉ាងនេះឡើយ។

មានការប្រកែកគ្នា ជាច្រើនទៅលើព្រឹត្តិការណ៍ នេះដោយក្រុមអ្នក ជំនាញជាច្រើនដូចជាអ្នករូបវិទ្យាលោក Steven E.Jones អ្នកវិស្វករលោក Richard Gage និងវិស្វករកំព្យូទ័រលោក Jim Hoffman ជាដើមបាននិយាយ ត្រឹមតែយន្តហោះដែល បាន ហោះបុក ទៅនឹងអគារនោះនិង បានបង្កជាអគ្គិសភ័យ គឺពិតជាមិនអាចបំផ្លាញអគារពាណិជ្ជកម្មឲ្យ រលំទៅទាំងស្រុងបានងាយយ៉ាងនេះឡើយ។

ក្នុងនោះផងដែរតាម ការបង្ហោះវិដេអូរបស់ ផេក Collective Evolution បានឲ្យដឹងថាសកលវិទ្យាល័យ អាឡាស្ការបស់អាមេរិក បានធ្វើការ ចំណាយពេលស្រាវជ្រាវអស់រយៈពេល២ឆ្នាំង និងលុយប្រមាណ ជា៣០០០០០ដុល្លារ ដោយបានធ្វើការអះអាងថា ការរលំនៃអគារពាណិជ្ជ កម្មពិភពលោកWTC គឺមិនមែនបណ្តាល មកពីការវាយប្រហារដោយ ការបើកយន្តហោះធ្វើ ភេវរកម្មទាំងអស់នោះឡើយ គឺមូលហេតុសំខាន់បំផុត តាមរយៈការរៀបចំនិងចុច ឲ្យបំផ្ទុះឡើងនូវគ្រឿងផ្ទុះ ពីខាងក្នុងអគារដែលវាត្រូវបានរៀប ចំទុកដាក់ពីមុនរួចជាស្រេច។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ លើសពីនេះក្រោយហេតុការណ៍នេះ អាមេរិកបានប្រកាសធ្វើសង្គ្រាមប្រយុទ្ធ ប្រឆាំងជាមួយនឹងភេវរកម្មអាល់កៃដា នៅក្នុងប្រទេសអាហ្គានីស្ថានដោយចាត់ទុក សកម្មភាពនោះគឺជាការសងសឹក ទៅលើក្រុមមួយនេះ៕

To Top