នយោបាយ

អ្នកវិភាគ ៖ ការវិលមករស់នៅ ក្នុងផ្ទះរបស់លោក កឹម សុខា ជាការល្អ តែសុំកូនៗកុំចាញ់បោក សម រង្ស៊ី

ភ្នំពេញ ៖ អ្នកវិភាគនយោបាយមួយរូប ដែលកំពុងរស់នៅ ក្រៅប្រទេស បានសាទរ ចំពោះ លោក កឹម សុខា អតីតប្រធាន គណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការដោះលែង ឲ្យមានសេរីភាព បណ្តោះអាសន្ន ។

យ៉ាងណាមិញអ្នកវិភាគ ក៏បានស្នើដល់កូនៗលោក កឹម សុខា ដែលកំពុងស្វែងរកអន្តរាគមន៍ ពីអន្តរជាតិ កុំចាញ់បោកលោក សម រង្ស៊ី ដែលមិនដែលគិតពីលោក កឹម សុខា ទាល់តែសោះ។

លោក សុខ សុគន្ធ ហៅជេម សុខ បានលើកឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ថា “ ទស្សនៈ ខ្ញុំចំពោះករណីលោក កឹម សុខា នៅក្រៅឃុំ ហើយវិលមករស់នៅឯផ្ទះគាត់ ។ អ្នក នយោបាយណាស្រឡាញ់ កឹម សុខា មិនត្រូវពពាក់ពពូនទៅបង្ហាញរាងនៅមុខផ្ទះ កឹម សុខា ឡើយ ព្រោះវាមិនជួយអ្វីគាត់ទេ តែវាជាបន្ទុកលើគាត់ទៅវិញទេ”។

លោកក៏បានស្នើឲ្យលោក កឹម សុខា គប្បីប្រយ័ត្នកុំឲ្យចៃអាដាក់មេផាយ(សម រង្ស៊ី) យកសភាព ការណ៍ដែល កឹម សុខា នៅក្រៅឃុំនេះ ជាទោសបណ្ដាលឲ្យមានការបង្វិល គាត់កាន់តែខ្លាំង ក្នុងសម្ពាធ។

អ្នកវិភាគរូបនេះ ក៏បានលើកឡើងថា កូនៗរបស់ លោក កឹម សុខា ត្រូវមានសកម្មភាព ស្ងប់ស្ងៀម ដោយការគិតជ្រៀលជ្រៅ កុំឲ្យសមាសភាពអាដាក់មេផាយ យកធ្វើជា ឈ្នាន់បានដល់ដាក់ទម្ងន់ទោស លើឪពុកពួកនាងៗ។

ជាមួយគ្នានោះដែរ លោក សុខ សុគន្ធ ក៏បានលើកឡើងទៀតថា អ្វីៗដែលលោក កឹមសុខា ធ្វើត្រូវតាមរយៈមេធាវី និងតាមរយៈបើកផ្លូវសន្ទនា ។ លោក កឹម សុខា ត្រូវដឹងថា គ្មាន អាឆ្កែណា គិតពីខ្លួនគាត់ច្រើនជាងគាត់ និងមេធាវី ដែលគាត់ទុកចិត្តបំផុតនោះទេ។

លោកបន្ថែមថា អំពើរបស់ លោក កឹម សុខា ក្នុងការសុំការការពារ ពីនគរបាលគឺត្រឹមត្រូវ។

អ្នកវិភាគរូបនេះ ក៏បានគូសបញ្ជាក់ថា “ខ្ញុំនៅតែទទូចអង្វររាជការ ហ៊ុន សែន កុំឲ្យសមាសភាព ពួកអាដាក់មេផាយ វាបំផុសជាទម្ងន់លើ កឹម សុខា ដែលវាស្អប់ខ្ពើមចង់បំផ្លាញ ចោលឲ្យសោះ”៕

Facebook Comments

To Top