អន្តរជាតិ

អ្នកការទូតអេហ្ស៊ីប​ គាំទ្រទីភ្នាក់ងារ ជំនួយសង្គ្រោះយូអិន​ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន

គ៊ែរ៖​ រដ្ឋមន្ត្រីការបរទេស អេហ្ស៊ីបលោក Sameh Shoukry បានសម្ដែងការ គាំទ្ររបស់ទីក្រុងគែរ​ ចំពោះភ្នាក់ងារ ជំនួយអង្គការសហប្រជាជាតិ​ សម្រាប់ជនភៀសខ្លួន ប៉ាឡេស្ទីន​ សម្រាប់តួនាទីស្នូលរបស់ខ្លួន​ ដើម្បីគាំទ្រ​ និងកាត់បន្ថយការឈឺចាប់ របស់ប្រជាជនប៉ាឡេស្ទីន។

លោក Shoukry បានធ្វើអត្ថាធិប្បាយ ក្នុងអំឡុងពេលកិច្ចប្រជុំ របស់លោកនៅទីក្រុងគែរ ជាមួយលោក Pierre Krähenbühl អគ្គស្នងការទូទៅនៃទីភ្នាក់ងារ សង្គ្រោះ​ និងការងារអង្គការ សហប្រជាជាតិ​ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ។

អ្នកនាំពាក្យក្រសួងការ បរទេសអេហ្ស៊ីបលោក Ahmed Abu Zeid បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ នោះលោក​ បានបង្ហាញពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ​ ដែលកំពុងប្រឈម នឹងភ្នាក់ងារ​ ដែលធ្វើឱ្យប៉ះពាល់ដល់សមត្ថភាព របស់ UNRWA ក្នុងការបំពេញតាមការប្តេជ្ញាចិត្ត ផ្នែកមនុស្សធម៌របស់ខ្លួនចំពោះជនភៀស ខ្លួនប៉ាឡេស្ទីនជិត ៥,៤លាននាក់ ៕

Facebook Comments

To Top