អន្តរជាតិ

អេស្ប៉ាញនឹងពិភាក្សាគ្នា ជាមួយអារ៉ាប៊ីសាអូឌីត ជុំវិញការលក់គ្រាប់បែក

បរទេស៖អេស្ប៉ាញបាននិយាយនៅថ្ងៃចន្ទថា ខ្លួនឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយអារ៉ាប៊ីសាអូឌីត ជុំវិញការលក់គ្រាប់បែកចំនួន៤០០គ្រាប់ ឲ្យទៅទីក្រុងរីយ៉ាដ បន្ទាប់ពីបញ្ជាក់កាលពីសប្ដាហ៍ថា ខ្លួននឹងផ្អាកការដឹកជញ្ជូនទៅឲ្យ ព្រោះតែតួនាទីរបស់អារ៉ាប៊ីសាអូឌីត ក្នុងសង្គ្រាមនៅប្រទេសយេម៉ែន។

រដ្ឋមន្ត្រីការពារជាតិ លោក Margarita Robles បាននិយាយនៅក្នុងព្រឹទ្ធសភាអេស្ប៉ាញថា “ការសម្រេចចិត្តនឹងត្រូវបានបង្កើតឡើង ដោយយោង ទៅតាមទម្រង់ការងារទ្វេភាគី រវាងប្រទេសទាំងពីរ ដែលជាដៃគូ និងបានចុះហត្ថលេខាកុងត្រា ហើយវានឹងត្រូវបានដោះស្រាយគ្នា ដោយភាពជាមិត្ត”។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ពីកាសែត រ៉យទ័រ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ កាលពីថ្ងៃអង្គារសប្ដាហ៍មុន ក្រសួងការពារជាតិអេស្ប៉ាញ បាននិយាយថា ខ្លួននឹងផ្អាកឈប់លក់គ្រាប់បែក ស្របពេលមានក្តីព្រួយបារម្ភថា គ្រាប់បែកទាំងនោះ ត្រូវគេយកទៅប្រើប្រាស់ នៅក្នុងសង្គ្រាមនៅប្រទេសយេម៉ែន៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top