X

អុញនោះ! អាមេរិក គំរាម នឹងចាប់ខ្លួនក្រុមចៅ​ ក្រមតុលាការ ICC

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៨នេះថា សហរដ្ឋអាមេរិក បានគំរាមកាលពីថ្ងៃចន្ទ នឹងចាប់ខ្លួន ហើយដាក់ទណ្ឌកម្មទៅលើក្រុមចៅក្រម និងមន្ត្រីមួយចំនួនទៀតនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា (ICC) ប្រើសិនបើខ្លួនចាត់វិធានការចោទប្រកាន់ជនជាតិអាមេរិកណាមួយដែលបម្រើការនៅអាហ្វហ្គានីស្ថាន ថាបានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាមនោះ ។

លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិក នៅសេតវិមានបានហៅស្ថានប័នសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងឡាអេថា “គ្មានការទទួលខុសត្រូវ” និង “គ្រោះថ្នាក់ទំាងស្រុង” ចំពោះសហរដ្ឋអាមេរិក អ៊ីស្រាអ៊ែល និងសម្ព័ន្ធមិត្តដទៃទៀត ដោយបាននិយាយថា ការស៊ើបអង្កេតរបស់សមាជិកសេវាកម្មអាមេរិកទាំងអស់ គឺជាការស៊ើបអង្កេតមិនសមហេតុផលឡើយ ។

លោក Bolton បានបញ្ជាក់ថា “ប្រសិនបើតុលាការធ្វើបែបនេះដាក់យើង អ៊ីស្រាអ៊ែល និងសម្ព័ន្ធមិត្តអាមេរិកដទៃទៀតមែននោះ យើងនឹងមិនអាចអង្គុយនៅស្ងៀមបានឡើយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

 

Facebook Comments