ព័ត៌មានជាតិ

អធិការរង​ ស្រុកក្រគរ បានស្លាប់នៅនិងកន្លែង ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍

​ភ្នំពេញ៖ ក្រោយពីបញ្ចប់ការងារ និងបានជិះម៉ូតូត្រឡប់មកផ្ទះវិញ អធិការរង​ ស្រុកក្រគរ ត្រូវរថយន្តប្រភេទដឹកទំនិញ បើកបុកពីក្រោយ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធម៌ នៅវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨ លើផ្លូវជាតិលេខ៥ ​ភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ​។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ពាក់ស្លាកលេខ បាត់ដំបង 3A-2871 ពណ៌ស ជិះពីលិចទៅកើត អ្នកបើកបរបឈ្មោះ សល់ អាយុ៤២ឆ្នាំ ភេទប្រុស បានបុកម៉ូតូជនរងគ្រោះ​ម៉ាកស្មាស​ ពាក់ស្លាកលេខនគរបាល 1.2438 ពណ៌ខ្មៅ ជិះពីកើតទៅលិចច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូឈ្មោះ សាញ់ សាន់ អាយុ៥៥ឆ្នាំ ភេទប្រុស មុខរបរនគរបាលស្រុកក្រគរ ឋានន្តរសក្តិវរសេនីយត្រី ឋាន:អធិការង ស្លាប់ភ្លាមៗ​តែម្តង។

ក្រោយពេលកើតហេតុជនបង្ក បានបើករថយន្តគេចចូលតាមផ្លូវចូល ទៅវត្តសម្តេចយស ហើយទុករថយន្តចោល រត់គេចខ្លួនចូលព្រៃបាត់ ។

បច្ចុប្បន្នវត្ថុតាងរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំដោះស្រាយគ្នា តាមច្បាប់បន្តទៀត៕ដោយ៖ព្រឿង វិសាល

Facebook Comments

To Top