X

អដ្ឋិធាតុ អតីតប្រធាន អង្គការសហប្រជាជាតិ លោក​ កូហ្វី​ អាណាន់​ បានទៅដល់ប្រទេសហ្គាណា

ហ្គាណា៖​ អដ្ឋិធាតុអតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោកកូហ្វី​ អាណាន់​ បានទដល់ ប្រទេសហ្គាណា​ ពីប្រទេសស្វ៊ីស​ ជាកន្លែងដែលលោក បានទទួលមរណភាពកាលពីខែមុន​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០១៨។

ជើងហោះហើរពិសេសនេះ​ បានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Kotoka (KIA) ជាមួយភរិយារបស់លោកគឺ លោកស្រី​ Nane Maria Annan កុមារ​ និងបុគ្គលិកមកពីអង្គការសហប្រជាជាតិ។

កន្ត្រកដែលរក្សាសំណល់នៃជ័យលាភីរង្វាន់ណូបែលសន្តិភាពចុងក្រោយត្រូវបានទទួលដោយក្រុមកងកម្លាំងប្រដាប់អាវុធ​ ហ្គាណា​ ដែលបានជំនួសទង់ជាតិរបស់អង្គការសហប្រជាជាតិ​ ដែលមឈូសត្រូវបានគ្របដណ្ដប់ដោយទង់ជាតិហ្គាណា៕ ឈូក​ បូរ៉ា

Facebook Comments