សន្តិសុខ និង សង្គម

ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុក ទ្រូងផ្លូវ រងរបួសធ្ងន់

ភ្នំពេញ៖ ​ឥទិ្ធពលសុរា ធ្វើឲ្យបុរសម្នាក់ បាត់បង់ស្មារតី បើករថយន្តលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ​ពេញ​ទំហឹង ​បណ្តាល​អ្នក​បើក និងអ្នករួមដំណើររងរបួសធ្ងន់-ស្រាល នៅវេលា​ម៉ោង១​យប់ឈានចូល ថ្ងៃទី១១ ខែកញ្ញា​ឆ្នាំ២០១៨ ស្ថិតចំណុចមុខអាកាស យានដ្ឋានអន្តរជាតិពោធិចិនតុង តាមបណ្តោយផ្លូវសហពន្ធ័រស្សី​ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។

តាម​បញ្ជាក់ពីម្ចាស់រថយន្ត​ថា ក្រោយពីបញ្ចប់កម្មវិធីផឹកស៊ីរួច រូបគាត់បានឲ្យមិត្តភក្តីយករថយន្តរបស់គាត់​ជូនមិត្តភក្តីឯទៀតទៅផ្ទះ​ តែមិនទាន់ទាំងដល់ផង រថយន្តបានបុកក្បាលនាគពុះចែកទ្រូងផ្លូវ តែម្តង ។

ប្រភពដដែលបន្តថា រថយន្តបង្ក​ម៉ាកលុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-1680 ។ ចំណែកអ្នកបើករងរបួសធ្ងន់ ត្រូវបាន​បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ​ រីឯ២នាក់ទៀតរបួសស្រាល។

ក្រោយកើតហេតុ សមត្ដកិច្ចមូលដ្ឋាន បានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖ព្រឿង វិសាល

 

Facebook Comments

To Top