ព័ត៌មានជាតិ

ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កំពុងរៀបចំពិធីផ្លាស់ប្តូរស្នងការ នគរបាលរាជធានី ភ្នំពេញថ្មី

ភ្នំពេញ ៖ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បាននឹងកំពុងរៀបចំពិធី ប្រកាសចូលកាន់តំណែង ស្នងការនគរបាលរាជធានីភ្នំពេញថ្មី ឧត្តម សេនីយ៍ឯក ស ថេត ត្រូវចូលកាន់តំណែងជំនួស នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក្រោម អធិបតីភាព លោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

សូមរំលឹកថា ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ជួន សុវណ្ណ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មកអនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន មានឋានៈស្មើរដ្ឋមន្រ្តីជំនួស លោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី៕
ដោយ អេង ប៊ូឆេង

Facebook Comments

To Top