ព័ត៌មានជាតិ

វីតាល់ ចុះសួរសុខទុក្ខស្ត្រីជាង ១០០នាក់ កំពុងសម្រាកសម្រាលបុត្រ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត

ភ្នំពេញៈ  ក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុនផលិត និងចែកចាយទឹកពិសា គុណភាពខ្ពស់ និងល្បីល្បាញ លើសកម្មភាពសប្បុរសធម៌ បានចូលរួមចុះសួរសុខទុក្ខ ស្ត្រីជាមាតាជាង ១០០នាក់ ដែលកំពុងសម្រាកព្យាបាល ក្រោយពីប្រសូតបុត្រធីតា នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ កម្មវិធីនេះបានប្រារព្ធឡើងនៅ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៨ ដោយវីតាល់បានពាំនាំទឹកពិសា ចំណុះ ១,៥លីត្រ និងសម្ភារប្រើប្រាស់សម្រាប់ទារកជាង ១០០ឈុត។

គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតជារឿយៗ មានស្ត្រីជាមាតាតែងតែចូលមក សម្រាលបុត្រមានចន្លោះពី ៤០ ទៅ ៥០ ក្នុងមួយថ្ងៃ ដែលភាគច្រើន នៃស្ត្រីទាំងនោះមាន ស្ថានភាព គ្រួសារខ្វះខាត និងមធ្យម។

លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា នៃក្រុមហ៊ុនវីតាល់បានមានប្រសាសន៍ថា ដើម្បីជាការ អបអរសាទរដល់ការ ប្រសូតបុត្រធីតា របស់អ្នកម្ដាយថ្មីៗ មូលនិធិ២៥៛វីតាល់បានរៀបចំ ជាកញ្ចប់មួយ ដើម្បីធ្វើការចែករំលែក និងក្នុងគោលបំណងចុះសួរសុខទុក្ខ ដល់ស្ត្រីគ្រប់រូប ផងដែរ ដែលក្នុងនោះអ្នកម្ដាយគ្រប់រូបនឹងទទួលបានទឹកពិសា ១,៥លីត្រមួយកេស ជាមួយ សម្ភារទារកមួយឈុត។

លោកស្រីបន្តទៀតថា នេះមិនមែនជាលើកទីមួយទេ សម្រាប់វីតាល់ ចូលរួមក្នុងសកម្មភាព មនុស្សធម៌ និងសប្បុរសធម៌បែបនេះ គឺយើងតែងតែព្យាយាមពាំនាំនូវមូលនិធិ ទៅប្រើប្រាស់ បន្តបន្ទាប់នៅតាមទីកន្លែងផ្សេងៗគ្នា។

លោកស្រី ក៏បានថ្លែងអំណរគុណមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដែលបានចួលរួម ជួយសម្រប សម្រួលជាមួយវីតាល់ បង្កើតឲ្យមាន កម្មវិធីនេះកើតមានឡើងយ៉ាងរលូន ព្រមទាំងអរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យគ្រប់រូប ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការប្រសូតបុត្រ របស់ម្ដាយគ្រប់រូបបានយ៉ាងល្អប្រសើរ និងប្រកបដោយសុខភាពល្អ។

លោកស្រី ក៏បានបន្ថែមផងដែរថា ទឹកពិសាវីតាល់គឺជាទឹកដែលគុណភាពខ្ពស់ និងអនាម័យល្អ ដោយឆ្លងការប្រព័ន្ធចម្រោះ១២ដំណាក់កាល និងងាយរំលាយម្សៅទឹកដោះគោ និងម្សៅបបរ​យ៉ាង​ឆាប់រហ័ស ដូច្នេះវីតាល់ គឺល្អបំផុតសំរាប់ទារក ទាំងការទទួល​ទាននិងឆុងទឹកដោះគោ ។

តំណាងមន្ទីរពេទ្យរុស្សី លោកអគ្គនាយក រង ចាន់ វិចិត្រ បានបង្ហាញក្តីសា្វគមន៍ យ៉ាងកក់ក្តៅ ដល់​ក្រុមហ៊ុន វីតាល់  ដែលបានផ្ដួចផ្ដើមឡើង នូវកម្មវិធីដ៏មានតម្លៃមួយនេះ សម្រាប់ម្ដាយទើប តែប្រសូតបុត្រនៅទីនេះ។ នេះមិនមែនជាលើកទីមួយទេ សម្រាប់មន្ទីរពេទ្យរបស់លោក ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនវីតាល់ ហើយការឧបត្ថម្ភនេះពិតជាមានគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន ។

លោកបន្តថាការចូលរួមនេះ បានឆ្លុះបញ្ចាំងនូវវប្បធម៌ចែករំលែកដ៏ប្រពៃ និងការគិតគូរយ៉ាង ខ្ជាប់ខ្ជួនក្នុងវិស័យសុខភាព ដែលក្រុមហ៊ុនដទៃ គួរយកចិត្តទុកដាក់ចូលរួម ជាក់ស្ដែងដូចអ្វី ដែលវីតាល់កំពុងធ្វើនៅទីនេះ។ ដូច្នេះហើយលោកក៏ពិតជាអរគុណវីតាល់ជាខ្លាំង ដែលបានចំណាយនូវពេលវេលា និងប្រើប្រាស់នូវមូលនិធិ ២៥រៀលក្នុងកម្មវិធីសប្បុរសធម៌ នៅមន្ទីរពេទ្យរបស់លោក ។

គួរបេញ្ជាក់ផងដែរថា ទស្សនវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាព សប្បុរសធម៌ កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយកម្មវិធី សប្បុរសធម៍ នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ វីតាល់ប្តេជ្ញាថា នឹងយកកញ្ចប់ ថវិកាសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ ទៅធ្វើកម្មវិធីសប្បុរសធម៌ ជាច្រើន បន្ថែមទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ។ ដូច្នេះសូមចងចាំថា គ្រាន់តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួម ចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ» ៕

 

 

Facebook Comments

To Top