X

វិហារដ៏សំខាន់បំផុត របស់សាសនាគ្រឹស្ត ប្រទះឃើញលើ មេឃដោយចៃដន្យ បន្ទាប់ស្វែងរករាប់ សតវត្សមកហើយ

Iznik៖បុរាណវត្ថុវិទូបានរកឃើញព្រះវិហារបាក់បែក ដែលអាចជាកន្លែងក្រុមប្រឹក្សាទីមួយរបស់ Nicaeaត្រូវបានប្រារព្ធឡើង ក៏ជាកន្លែងសំខាន់បំផុតមួយ ក្នុងប្រវត្ដិសាស្រ្ដ របស់គ្រីស្ទបរិស័ទ បន្ទាប់ពីពួកគេបានចំណាយពេល ជាច្រើនឆ្នាំដើម្បីស្វែងរកបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ក្រុមប្រឹក្សាទីមួយនៃទីក្រុងនីកា (Nicaea) គឺជាកិច្ចប្រជុំដែលបានប្រារព្ធ ធ្វើឡើងនៅឆ្នាំ៣២៥នៃគ. ស គឺជាទីក្រុងបុរាណនេស៊ី នាពេលបច្ចុប្បន្ន ត្រូវបានគេស្គាល់ថា ជាបឹង Iznik នៅប្រទេសទួរគី ដែលជាផ្នែកមួយនៃចក្រភពរ៉ូម។ វាត្រូវបានរៀបចំ ឡើងដោយលោក ខនស្ទីនធីនទី១ “Constantine” នៃអធិរាជទីមួយដែលបានបម្លែង ទៅជាគ្រីស្ទសាសនាហើយនៅទីនេះ ពួកគេបានយល់ស្របពីលក្ខណៈ នៃទំនាក់ទំនងរវាងព្រះពុទ្ធ និងព្រះយេស៊ូវគ្រីស្ទ។

ក្រុមប្រឹក្សានេះបាននាំប៊ីស្សពពីទូទាំងពិភពលោក ទៅច្រាំងនៃបឹងអាសាននីសដើម្បី ឲ្យយល់ច្បាស់អំពីសេចក្ដីជំនឿ របស់ពួកគេ រួមទាំងពេលដែលពិធីបុណ្យ Easter ត្រូវរៀបចំ។ បុរាណវិទូ Mustafa Şahinមកពីសាកលវិទ្យាល័យអ៊ុលដាក បានចំណាយពេលជាច្រើនឆ្នាំដើម្បី រុករកឆ្នេរសមុទ្រនៃបឹងសម័យទំនើប នេះដែលហៅថា បឹងអ៊ីហ្សិនដែលស្វែងរក កំណប់ប្រវត្តិសាស្រ្តពីពេលនោះ៕

Facebook Comments