ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ប្រាប់ប្រធានមន្ទីរព័ត៌មាន ទាំងអស់កុំឲ្យឡើង មកជូនពរលោក ក្នុងអាណត្តិថ្មី តែត្រូវខិតខំបំពេញការងារ ឲ្យបានល្អ

ភ្នំពេញ៖ក្រោយពីព្រះមហាក្សត្រត្រាស់ បង្គាប់តែងតាំង ឲ្យបន្តកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងអាណត្តិទី៦នេះ លោក ខៀវ កាញារីទ្ធ បានប្រាប់ទៅកាន់ ប្រធានមន្ទីរព័ត៌មាន គ្រប់រាជធានី-ខេត្តទាំងអស់កុំបារម្ភថា ត្រូវតែមានកាតព្វកិច្ចឡើងមកជូនពរ លោកតែត្រូវនាំគ្នាបំពេញការងារ ឲ្យបានល្អតាមមូល ដ្ឋានរៀងៗខ្លួន ដែលនេះលោកចាត់ទុកជាការ ជូនពរដ៏ល្អបំផុតហើយ។

លោក ខៀវ កាញារីទ្ធបានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី១១ កញ្ញានេះថា “សូមប្រធានមន្ទីរទាំងអស់ កុំមានអារម្មណ៍ថា ត្រូវតែមានកាតព្វកិច្ចមកជូនពរខ្ញុំ ក្នុងអាណត្តិថ្មីនេះ។ យើងធ្វើការជាមួយគ្នាជាង២០ឆ្នាំហើយៗ រាល់ឆ្នាំខ្ញុំតែងចុះតាមគ្រប់ ខេត្តដែរទេ ។ សូមនាំគ្នាបំពេញការងារអោយបានល្អ តាមមូលដ្ឋានរៀងៗខ្លួនទៅ នោះជាការជូនពរខ្ញុំហើយ”៕

Facebook Comments

To Top