អន្តរជាតិ

លោក​ ដូណាល់​ ត្រាំ​ ទទួលលិខិត ពីលោក​ គីម​ ជុងអ៊ុន​ សុំឲ្យមានកិច្ចប្រជុំ កំពូលលើកទី២

វ៉ាស៊ីនតោន៖​ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់​ ត្រាំ​ បានទទួលលិខិតមួយពី មេដឹកនាំកូរ៉េខាងជើងលោកគីម​ ជុងអ៊ុន​ ដែលអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលលើកទីពីរ​ រវាងប្រទេសទាំងពីរ​ ហើយគ្រោងនឹង ចាប់ផ្តើមរួចរាល់ហើយ​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០១៨។

លោក ដូណាល់​ ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា​ លោករំពឹងថា​ នឹងមានលិខិតមួយពីលោកគីម​ ជុងអ៊ុន​ នៅពេលមានការ ចរចារបង្អាក់​ ដើម្បីរារាំងកម្មវិធីអាវុធនុយក្លេអ៊ែរ របស់របបនេះ។

លេខាសារព័ត៌មានសេតវិមាន លោកស្រី Sarah Sanders បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា​ “លិខិតនោះកក់ក្តៅណាស់​ និងមានភាពវិជ្ជមាន”។

លោកស្រីបាននិយាយថា ស​ហរដ្ឋអាមេរិកកំពុង “បើកទ្វារ” ទៅកិច្ចប្រជុំកំពូលលើកទី២​ ហើយកិច្ចចរចាកំពុងដំណើរការ​ ដើម្បីសម្របសម្រួលគ្នា៕
ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top