អន្តរជាតិ

លោក​ គីម​ ជុងអ៊ុន​ ស្នើលុបចោល កម្មវិធី អាវុធនុយក្លេអ៊ែរ​ ក្នុងរយៈពេល​ ២ឆ្នាំ

វ៉ាស៊ីនតោន៖​ មេដឹកនាំកូរ៉េខាងជើង លោកគីម​ ជុងអ៊ុន​ បានស្នើលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ របស់លោក​ ក្នុងរយៈពេល​ ២ឆ្នាំនៅពេលលោកបានជួបជាមួយ លោកប្រធានាធិបតី កូរ៉េខាងត្បូងមូន​ ជេអ៊ីន​ នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០១៨។

យោងតាមលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិ របស់អាមេរិកបានឱ្យដឹងថាលោកគីម​ បានធ្វើសំណើនេះក្នុងអំឡុងកិច្ចប្រជុំ ជាលើកដំបូង របស់លោកជាមួយមេដឹកនាំ កូរ៉េខាងត្បូងកាលពីខែមេសា​ បន្ទាប់មកលោក​ បានគាំទ្រការទទួលខុសត្រូវរបស់លោកមូន​ ដើម្បីលុបចោលអាវុធនុយក្លេអ៊ែរ ក្នុងរយៈពេល​ ១ឆ្នាំ។

លោក​ Bolton បាននិយាយនៅក្នុងសុន្ទរកថា មួយទៅកាន់សហព័ន្ធថា “លោកបាននិយាយថា​ យើងអាចធ្វើវាបាន ក្នុងរយៈពេលពីរឆ្នាំ”។

លោក មូន​ ជេអ៊ីន​ បាននិយាយទៅកាន់ លោកគីម​ ជុងអ៊ុន​ ហើយលោកប្រធានាធិបតីមូន​ ជេអ៊ីន​ បានប្រាប់រឿងនេះដល់លោក ដូណាល់​ ត្រាំ​ ថា​ “ហេតុអ្វីបានជាយើង មិនធ្វើវាក្នុង​ ១ឆ្នាំ”៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top