នយោបាយ

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជម្រាបដល់បណ្តាទូត ប្រទេសអារ៉ាប់ប្រចាំកម្ពុជា បង្កើនទំហំ វិនិយោគរបស់ខ្លួន នៅកម្ពុជា

បាងកកៈ លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានជម្រាបដល់បណ្តា អគ្គរាជទូតបណ្តាប្រទេសអារ៉ាប់ អំពីវឌ្ឍនភាព និងការរីកចម្រើន របស់កម្ពុជាបច្ចុប្បន្ន លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី ដោយជំរុញអោយស្ថានទូត ទាំងអស់ ផ្សព្វផ្សាយអោយ កាន់តែទូលំទូលាយ ទៅកាន់ពាណិជ្ជករ និងអ្នកវិនិយោគតូច ធំរបស់ខ្លួន មកយកចិត្តទុកដាក់ ក្នុងការបណ្តាក់ទុន នៅកម្ពុជា ជាប្រទេសដែល មានធនធានគ្រប់គ្រាន់ ទាំងវត្ថុធាតុដើម កម្លាំងពលកម្ម និងលក្ខខណ្ឌ អំណោយផល ផ្សេងៗទៀត ជាពិសេសកត្តា សុខសន្តិភាព ប្រជាធិបតេយ្យពិតប្រាកដ នៅកម្ពុជា ជាមូលហេតុចម្បង ដែលកម្ពុជា ទទួលបានកំណើន ទំហំវិនិយោគ និងកំណើនសេដ្ឋកិច្ច មិនក្រោម ៧% ជារៀងរាល់ឆ្នាំ ហើយកម្ពុជា បានកំពុងស្វាគមន៍ក្រុមហ៊ុនវិនិយោគ ទាំងក្នុង និងក្រៅតំបន់ ដែលធានាបាននិរន្តរភាព និង ការរីកចម្រើនដល់ក្រុមហ៊ុន ដៃគូវវិនិយោគ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងបែបនេះ ក្នុងឱកាសទទួលជួប ជាមួយអគ្គរាជទូតអារ៉ាប់រួម អេមីរ៉េត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក លោក Saif Alshamisi ដែលមានការចូលរួមពី ប្រតិភូធុរជនវិនិយោគ ខ្នាតធំរបស់អារ៉ាប់រួម រួមមាន ក្រុមហ៊ុនប្រេងឥន្ទនៈ អគ្គិសនី Mubadala Petroleum UAE និង នាយកប្រតិបត្តិ អាកាសចរណ៍ Emirates Airlines ប្រចាំអាស៊ីអាគ្នេណ៍ ។ ដែលជំនួបនេះធ្វើឡើងនៅរាត្រីថ្ងៃទី១០ កញ្ញា ២០១៨ នៅសណ្ឋាគារ EL MEARAZ ក្រុងបាងកក ខណៈជំនួបជាមួយ តំណាងអគ្គរាជទូតម៉ារ៉ុកប្រចាំកម្ពុជា មន្រ្តីការទូត អារ៉ាប៊ីសាអូឌីត និងធុរជន នៅទីតាំងដដែលខាងលើ នាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៨ មុនគណៈប្រតិភូចេញដំណើរនិវត្តន៍។

គួរបញ្ជាក់ថា ក្នុងដំណើរអញ្ជើញដល់ របស់គណៈប្រតិភូកម្ពុជា ទៅកាន់ទីក្រុងបាងកក កាលពីថ្ងៃទី ១០ កញ្ញា ២០១៨ ក៏ត្រូវបាន អគ្គរាជទូតនៃ ព្រះរាជាណាចក្រកម្ពុជា ប្រចាំក្រុងបាងកក លោកឡុង វិសាឡូ ជាមួយសហការី បានអញ្ជើញទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ព្រមទាំងអញ្ជើញ ជួបសម្តែងការគយរសម និង ពិភាគ្សាការងារ ជាមួយ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ផងដែរ៕

To Top