បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃចន្ទថា ទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេច ដើម្បីស្វែងរកដំណោះស្រាយ លើសន្ធិសញ្ញាសន្តិភាព ជាមួយប្រទេសជប៉ុន ដែលត្រូវបានស្វាគមន៍ ដោយភាគីទាំងពីរ។
លោក ពូទីន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍បន្ថែមទៀតថា ទីក្រុងមូស្គូបានត្រៀមលក្ខណៈជាស្រេច ដើម្បីរក្សាកិច្ចសន្យាជាមួយជប៉ុន ដើម្បីគាំទ្រនូវកិច្ចពិភាក្សាចរចាអន្តរកូរ៉េ។
យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ប្រទេសរុស្ស៊ីនិងជប៉ុន មិនបានចុះហត្ថលេខាសន្ធិសញ្ញាសន្តិភាព ចាប់តាំងពីសង្គ្រាមលោកលើកទី២មកម្ល៉េះ ដោយសារតែជម្លោះស្តីអំពីក្រុមកោះ Kuril៕ ប្រែសម្រួល៖ប៉ាង កុង
Facebook Comments
