ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់ បើកកិនមាត់លូផុង ទៅមុខលែង នៅលើផ្លូវ

ភ្នំពេញ ៖ រថយន្តបែនដឹកខ្សាច់ពេញប្រៀប បើកកិនលើគម្របលូ បណ្តាលអោយផុងជាប់ ទៅមុខលែងរួច ផ្អើលដល់អាជ្ញាធរមូលដ្ឋានចុះមកត្រួតពិនិត្យ កាលវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវ៤៨៨កែងផ្លូវ៩៩ ស្ថិតនៅភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

សមត្ថកិច្ចបានប្រាប់ថា មានករណីរថយន្តបែន ម៉ាកហ្វុយហ្ស៊ូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D1641 បើកតាមផ្លូវ៤៨៨ ក្នុងទិសដៅពីជើងទៅត្បូងរួចបត់ស្ដាំដៃ​រថយន្តមិនប្រយ័ត្នកិនមាត់លូផុង ជាប់កង់ក្រោយទៅមុខលែងរួច ហើយបណ្ដាលអោយខូចខាតលូ និងផ្លូវកៅស៊ូ ។ ក្នុងករណីនេះ អ្នកបើករថយន្ត ទុករថយន្តចោល គេចបាត់ស្រមោលតែម្ដង ។

សមត្ថកិច្ចបន្តថា ក្រោយកើតហេតុដោយបានទំនាក់ទំនង ទៅសាលាខណ្ឌដោយសារ ខូចខាតសម្បត្តិ ហើយខាងមន្រ្តីសាលាខណ្ឌចុះមកដល់ និងហៅរថយន្តស្ទួចយកចេញ និងយករក្សាទុកនៅសាលាខណ្ឌ ដើម្បីរកម្ចាស់រថយន្តមកសួរនាំ​ និងសងថ្លៃខូចខាតលូនិងផ្លូវកៅស៊ូ ៕

ដោយ ៖ ប៉ិច នរៈ

Facebook Comments

To Top