អន្តរជាតិ

យូអិន​ ជម្រុញឲ្យគោរព អធិបតេយ្យភាព អ៊ីរ៉ាក់​ បន្ទាប់ពីការវាយប្រហារ របស់អ៊ីរ៉ង់​ លើទីក្រុងឃឺដ

យូអិន​៖​ បេសកកម្មជំនួយអង្គការ សហប្រជាជាតិសម្រាប់ ប្រទេសអ៊ីរ៉ាក់ ហៅកាត់ថា (UNAMI) បានជំរុញឱ្យរដ្ឋាភិបាលអ៊ីរ៉ង់​ គោរពអធិបតេយ្យភាពរបស់អ៊ីរ៉ាក់​ បន្ទាប់ពីការវាយប្រហារ លើទីក្រុងឃឺដ​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០១៨។

នៅលើទំព័រផ្លូវការមួយរបស់ខ្លួន UNAMI បានកត់សម្គាល់ពី សេចក្តីថ្លែងការណ៍​ ដែលចេញដោយរដ្ឋាភិបាលអ៊ីរ៉ាក់​ និងរដ្ឋាភិបាលតំបន់ឃឺដ អំពីការវាយប្រហារដោយរ៉ុក្កែត នៅក្បែរទីក្រុង Kwisanjaq ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់​ នៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត របស់ក្រុមឃឺដ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា UNAMI “គាំទ្រជំហររបស់ខ្លួន (អ៊ីរ៉ាក់​ និងឃឺដ) ហើយជំរុញឱ្យមានការគោរព​ ចំពោះអធិបតេយ្យភាព​ និងបូរណភាពទឹកដី នៃប្រទេសអ៊ីរ៉ាក់”៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top