អន្តរជាតិ

យូអិន៖ ក្នុងប្រតិបត្តិការវាយលុកថ្មី ចុងក្រោយនៅខេត្ត Idlib មានមនុស្សជាង ៣ម៉ឺននាក់ ភៀសខ្លួនបោះបង់ ចោលផ្ទះសម្បែង

បរទេស៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលកំពុងសម្របសម្រួល កិច្ចប្រឹងប្រែងផ្តល់ជំនួយ បាននិយាយថា រហូតមកដល់ពេលនេះ មានមនុស្សជាង ៣០.០០០នាក់ ភៀសខ្លួនរត់ចោលផ្ទះសម្បែង នៅប្រទេសស៊ីរីភាគខាងជើង ចាប់តាំងពីកងកម្លាំង រដ្ឋាភិបាលស៊ីរី និងសម្ពន្ធមិត្ត បន្តវាយប្រហារតាម អាកាសនិងលើគោក នៅទីនោះ កាលពីសប្ដាហ៍មុន ។

ការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌ អង្គការសហប្រជាជាតិ បាននិយាយថា ការវាយប្រហារដោយ យោធាទាំងអស់ ទៅលើតំបន់ឈរជើងដ៏ចម្បង ចុងក្រោយរបស់ក្រុមប្រឆាំងដ៏សកម្ម ចំពោះលោកប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដ នោះ អាចនឹងធ្វើឲ្យមនុស្ស ៨សែននាក់រត់ភៀសខ្លួន ។

យោងតាមប្រភព ព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក Mark Lowcock ជាប្រធាននៃការិយាល័យ សម្របសម្រួលកិច្ចការមនុស្សធម៌ អង្គការសហប្រជាជាតិ បាននិយាយថា ការវាយប្រហារនេះ ប្រថុយនឹងការបង្កឲ្យមាន មហន្តរាយមនុស្សជាតិ ដ៏អាក្រក់បំផុត ប្រចាំសតវត្សទី២១ ៕

ដោយ៖ ប៉ាង កុង

Facebook Comments

To Top