X

យុវជនម្នាក់ លួចម៉ូតូជិះបាន ២គីឡូរលត់ម៉ាស៊ីន ត្រូវម្ចាស់តាមទាន់

ស្វាយរៀង៖ យុវជនម្នាក់ លួចម៉ូតូ ជិះបានជិះ២គីឡូ ម៉ូតូបានរលត់ ខណះកំពុងបណ្តើរត្រូវម្ចាស់តាមទាន់ ចាប់ប្រគល់អោយសមត្ថកិច្ច យកមកសួរនាំ។ហេតុការណ៏ នេះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី11 ខែកញ្ញា ឆ្នាំ2018 ស្ថិតនៅផ្សារបាវិត ក្នុងភូមិបាវិតកណ្ដាលសង្កាត់ បាវិតក្រុងបាវិតខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានអោយដឹងថា យុវជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះយិនជីវ័ន្តអាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលុះនៅភូមិ១ សង្កាត់ព្រៃនប់ ក្រុងព្រះស៊ីហនុខេត្តព្រះសីហនុ ។ ចំណែកម៉ូតូដែលជនសង្ស័យលួច មិនបានសម្រេច ម៉ាកហុងដាសេ ១២៥ សេរី២០១៦ ពណ៏ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1H-9004។

តាមម្ចាស់ម៉ូតូបាន អោយដឹងថា មុនកើតហេតុគាត់បាន ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ សេរី២០១៦ ពណ៏ខ្មៅពាក់ស្លាក លេខស្វាយរៀង1H-9004 ហើយក៏បានឈប់នៅផ្សាបាវិត រួចក៏បានចុះពីលើម៉ូតូភ្លេច ដកសោចេញប្រមាណ ជិត១០នាទីក៏បាន ក្រឡេកមើលម៉ូតូស្រាប់តែបាត់ ម៉ូតូដែលចតនោះបង្កការភ្ញាក់ផ្អើល និងនាំគ្នាដើររកម៉ូតូប្រមាណ២គីឡូម៉ែត្រ ប្រទះឃើញជនសង្ស័យ កំពុងបណ្ដើរម៉ូតូតាមផ្លូវសំណាង គាត់ដាក់លេខសំងាត់ ក៏ធ្វើការឃាត់ខ្លួនអោយ សមត្ថកិច្ចមូលដ្ឋានតែម្ដង។

បច្ចប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចធ្វើការឃាត់ខ្លួន បញ្ជូនបន្តទៅ អធិការដ្ឋាននគរបាលក្រុង បាវិតដើម្បីចាត់ការ បន្តតាមច្បាប់។ យាងដានុត