Uncategorized

ម៉ានីកា ធូរស្រាល​ពី ជំងឺរាងច្រើន មិនបានប៉ុន្មានផង ក៏វិលត្រឡប់​ ទៅ​ថត​រឿង​ឡើងវិញ

ភ្នំពេញៈ តារាស្រីរាងស្រឡូន កញ្ញា ម៉ានីកា បាន​ធូរស្រាល​ពីជំងឺរាងច្រើន មិនបានប៉ុន្មានផងក៏វិល ត្រឡប់​ទៅ​ថត​រឿង​អ្វីដែល គួរឱ្យ​ចាប់អារម្មណ៍ នាងកាន់តែ​ស្រស់ស្រាយ​និង​ស្រស់ស្អាត​ជាង​មុន តែ​មានការ​ព្រួយបារម្ភ​ចំពោះ​ជំងឺ​ខ្លួន​ដដែល ។

ទោះយ៉ាងណាក្រោយពី​សម្រាក់​ព្យាបាល​ជំងឺ​ នៅឯ​ប្រទេស វៀតណាម បាន​មួយ​សប្តាហ៍ ម៉ា​នី​កា បាន​ធូរស្រាល​ច្រើន ថែមទាំង​បាន​វិលត្រឡប់​ទៅ​ថត​រឿង​ដូចដើម​វិញ តែ​អ្វីដែល គួរឱ្យ​ចាប់អារម្មណ៍ គឺនាង កាន់តែ​ស្រស់ស្រាយ​និង​ស្រស់ស្អាត​ជាង​មុន ប៉ុន្តែ​នាង​នៅតែ​មានការ​ព្រួយបារម្ភ​ចំពោះ​ជំងឺ​ខ្លួន​ដដែល ។

តាមជំនួបជាមួយ ម៉ា​នី​កា កាលពីពេល​ថ្មីៗ​នេះ​នាង​បានបញ្ជាក់​ប្រាប់ថា នាង​ត្រូវ​ចេញទៅ ពិនិត្យ សុខភាព​សាជាថ្មី​ម្តងទៀត​នៅក្នុង​ខែ​នេះ ដើម្បី​តាមដាន​ជំងឺ​ខ្លួន​ជា​បន្តទៀត នាង​មិនអាច​បណ្តោយឱ្យ​ខ្លួន​ឈឺ​ដូច​មុន​ទៀត​ទេ ។​

​អ្វីដែលធ្វើឱ្យស្រីស្អាត កញ្ញា ម៉ា​នី​កា នៅតែមាន​ការព្រួយបារម្ភ​ចំពោះ​សុខភាព​ខ្លួន​ដោយសារ រវល់​ការងារ​ពេក គ្មាន​ពេលវេលា​សម្រាក់​គ្រប់គ្រាន់ នាង​ត្រូវ​ចេញ​ថត រឿង​ជា​បន្ត​បន្តបន្ទាប់​ទៅតាម​គម្រោង​ដែល​បាន​គ្រោងទុក ដូច្នេះហើយ​ទើប​ធ្វើឱ្យ​ជំងឺបេះដូង​នាង​មិនទាន់​ជា​ដាច់ ។

​ពេលនេះ ម៉ា​នី​កា លែងយក​ថ្នាំ​បាញ់​ដើម្បី​សម្រួល​បេះដូង​ឱ្យ​ដើរ​ស្រួល​ដូច​មុន​ទៀតហើយ ក្រោយពី​បានចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស វៀតណាម ប៉ុន្តែ​គ្រូពេទ្យ​សុំឱ្យ​នាង​តមចំណី អាហារ​មួយចំនួន និង​មិន​ត្រូវធ្វើ​ការងារ​ធ្ងន់​និង​ហត់នឿយ​ខ្លាំង ។

​សូមជម្រាបថា តារាស្រីសប្បុរសណ្តែក កញ្ញា ម៉ា​នី​កា កាន់តែ​ស្រស់ស្រាយ និង​មាន​សម្រស់​ស្រស់ស្អាត​ជាង​មុន ជាក់ស្តែង​តាមរយៈ​រូបភាព​ដែល​ទស្សនិកជន​បានឃើញ​នេះ ម៉ា​នី​កា កាន់តែ​ស្អាត ប្លែក សូម្បីតែ​រូបនាង​ផ្ទាល់​ក៏មាន​អារម្មណ៍​ថា ខ្លួន​ប្លែក​ដែរ ៕

ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top