អន្តរជាតិ

មេដឹកនាំចិន លោកXi ទៅចូលរួមវេទិកា សេដ្ឋកិច្ចខាងកើត របស់រុស្សី ជាលើកដំបូង

បរទេស:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី១១ ខែកញ្ញានេះ​បានឲ្យដឹងថា​លោក Xi Jinping ប្រធានាធិបតីចិន​បានធ្វើដំណើរមកដល់ទីក្រុង​Vladivotok​ហើយកាលពីព្រឹក​មិញនេះ​ ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចភាគខាងកើត (EEF) លើកទីបួន ។

គួរបញ្ជាក់ថានេះជាលើកទី១ ហើយដែលប្រមុខរដ្ឋ នៃប្រទេសចិន បាលចូលរួមជាមួយនឹង EEF ដែលជាព្រឹត្តិការណ៍ផ្តួចផ្តើមគំនិតដោយប្រធានាធិបតី រុស្ស៊ីលោកVladimir Putinក្នុងឆ្នាំ២០១៥ ។

EEFវេទិកាសេដ្ឋកិច្ចភាគខាងកើត គឺជាវេទិកាអន្ដរជាតិមួយ​ដែលត្រូវបានប្រារព្ធឡើង​ជារៀងរាល់ឆ្នាំ ចាប់តាំងពី ឆ្នាំ២០១៥នៅក្នុងខែកញ្ញា នៅឯសាកលវិទ្យាល័យ Far Eastern Federal ក្នុងក្រុង Vladivostok ប្រទេសរុស្ស៊ីក្នុងគោល បំណងដើម្បីលើកទឹកចិត្ត ដល់ការ​ធ្វើវិនិយោគទុនបរទេស នៅចុងបូព៌ានៃប្រទេសរុស្ស៊ី ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top