ព័ត៌មានជាតិ

មន្ទីរសុខាភិបាល ខេត្តព្រះសីហនុ ថ្លែងអំណរគុណ ឧកញ៉ា ទៀ វិចិត្រ ចំពោះការឧបត្ថម្ភ បរិក្ខាពេទ្យ ក្រោមទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លា

ព្រះសីហនុ៖ លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា របស់លោក ឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ដែលបាន ឧបត្ថម្ភ នូវគ្រែចំនួន ៥០គ្រែ ដល់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ និងតែងតែ ជួយដល់អ្នកជំងឺ ដែលមានជីវភាពខ្វះខាត ហើយត្រូវសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ កន្លងមកជាច្រើននាក់ផងដែរ ។

តាមរយៈប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកស្រីលឹម សាមានប្រធានមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានជូនលិខិតថ្លែងអំណរគុណមួយច្បាប់ ជូនលោកឧកញ៉ាទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភគ្រែពេទ្យចល័ត អមដោយពូក និងកម្រាលចំនួន៥០គ្រែ មានតម្លៃទឹកប្រាក់ ចំនួន៥ ០០០ដុល្លាអាមេរិក ដល់មន្ទីរពេទ្យបង្អែកខេត្ត សម្រាប់អ្នកជម្ងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។

គួររំលឹកថា បរិក្ខាពេទ្យទាំងនេះ ត្រូវបានលោកឧកញ៉ា ទៀ ចិត្រ ឧបត្ថម្ភជូន មន្ទីរពេទ្យខេត្ត កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨កន្លងទៅ និងតែងតែជួយគ្រប់ពេលវេលា ដល់អ្នកជំងឺសម្រាកពេទ្យ ជួបការលំបាកខ្វះខាត៕

ដោយ៖ ម៉ៅ ដារាត់

Facebook Comments

To Top