អន្តរជាតិ

មន្ទីរបញ្ចកោណ បញ្ជូនកងកម្លាំងអាមេរិកទៅស៊ីរី ស្របពេលមានការ គម្រាមកំហែងពីរុស្ស៊ី

បរទេស៖សហរដ្ឋអាមេរិកបាននិយាយថា មន្ទីរបញ្ចកោណបានបញ្ជូន កងកម្លាំងម៉ារីនសហរដ្ឋអាំមេរិកជាង១០០នាក់ ទៅពង្រឹងទីបញ្ជាការកងកម្លាំងចម្រុះ ដើម្បីការពារកងកម្លាំងដៃគូអាមេរិក នៅប្រទេសស៊ីរីភាគខាងត្បូង បន្ទាប់ពីមានការវាយប្រហារ គម្រាមកំហែងមួយពីរុស្ស៊ី។

នៅក្នុងសារបញ្ជូន ទៅឲ្យសហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗ រុស្ស៊ី តាមសេចក្តីរាយការណ៍ បានគម្រាមវាយប្រហារពួកសកម្មប្រយុទ្ធ ដែលខ្លួនចាត់ទុកថាជាភេរវករ នៅជិតមូលដ្ឋានទ័ពក្នុងទីក្រុង At Tanf ដែលស្ថិតនៅក្បែរព្រំដែនស៊ីរី ជាមួយអ៊ីរ៉ាក់និងហ្ស៊កដានី។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI បានឲ្យដឹងថា កងកម្លាំងចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិក ប្រើប្រាស់បន្ទាយនៅទីក្រុង At Tanf សម្រាប់ហ្វឹកហាត់អ្នកប្រយុទ្ធស៊ីរី ដែលកំពុងប្រឆាំង នឹងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមជ្រុលនិយម៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top