X

ភ្លៀងខ្លាំងមែន កាលពីយប់មិញ តែមិនខ្លាំងជាងកម្លាំងចិត្ត អ្នកគាំទ្រក្រុមជម្រើសជាតិ គោព្រៃកម្ពុជា ឡើយ

បើទោះបីជាលទ្ធផល នៃការប្រកួត រវាងក្រុមជម្រើសជាតិ គោព្រៃកម្ពុជា ពិន្ទុ ១ និង ម៉ាឡេស៊ី ៣ កាលពីល្ងាចមិញ ធ្វើអោយអ្នកគាំទ្រកម្ពុជា ជាច្រើនខកចិត្តបន្តិចក្តី តែគោព្រៃកម្ពុជា បានទទួលជ័យជំនះយ៉ាងសម្បើម ដូចរាល់ដង ទៅលើកម្លាំងចិត្ត របស់អ្នកគាំទ្ររបស់ខ្លួន។

អ្នកទីក្រុងភ្នំពេញ ពិតជាដឹងច្បាស់ណាស់ថា ល្ងាចមិញភ្លៀងខ្យល់ធ្លាក់ខ្លាំងប៉ុណ្ណាក្តី តែនេះមិនបានហាមចិត្តអ្នកគាំទ្រ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា ជាង ៣ ម៉ឺននាក់ មកទស្សនា និង ស្រែកហ៊ោផ្តល់កម្លាំងចិត្ត អោយកម្ពុជានោះឡើយ ជាមួយសម្រែកថា “កម្ពុជា ឈ្នះ! ឈ្នះ!” ដែលជាពាក្យបង្កើតឡើង ដោយក្រុមហ៊ុនស្រាបៀរកម្ពុជា និង ជាអ្នកនាំព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាត់ មិត្តភាពអន្តរជាតិឆ្នាំ ២០១៨នេះ។

ក្រៅពីសម្លេងហ៊ោគាំទ្រ អំឡុងពេល ប្រកួតដ៏ស្វះស្វែងរយៈពេល ៩០ នាទី យើងក៏បានសង្កេតឃើញថា ការសម្តែងសិល្បៈល្ខោនខោល ឈុតព្រះរាមយកជ័យជំនះ លើក្រុងរាប ដែលនាំមកជូន ដោយស្រាបៀរកម្ពុជា នៅវគ្គសម្រាកតង់ទី ១ ក៏ទទួលបានគាំទ្រយ៉ាងខ្លាំង ដែរពីយុវជន យុវវ័យ និង អ្នកទស្សនាទាំងអស់គ្នា តាមរយៈសម្លេងហ៊ោកញ្រ្ជៀវ យ៉ាងខ្លាំងបន្ទាប់ពីការសម្តែង បានបញ្ចប់។

លោក ភីតធើ (Peter) អគ្គនាយកក្រុមហ៊ុន ខ្មែរប៊ែវើរីជីស (Khmer Beverages) បានមានប្រសាសន៍ថា “យើងពិតជាទទួលស្គាល់ នូវលទ្ធផលនៃការប្រកួតនេះ តែយើងជឿជាក់ថា កីឡាករជាតិកម្ពុជា បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត របស់ពួកគេ ដូច្នេះហើយយើងនឹងនៅតែបន្តគាំទ្រ ដល់ក្រុមជម្រើសជាតិ របស់យើងជានិច្ច ហើយយើងសង្ឃឹមថា ការប្រកួតបន្ទាប់នៅថ្ងៃទី ១២ ខែតុលា ខាងមុខនេះ ជាមួយក្រុមជម្រើជាតិទីម័រ យើងនឹងធ្វើបានល្អ ប្រសើរជាងនេះ។
ហើយយើងពិតជាមានមោទនភាព ដែលពាក្យស្លោក “កម្ពុជា ឈ្នះឈ្នះ!” ទទួលបានការពេញនិយម និង ត្រូវបានស្រែកខ្លាំងៗ រាល់ការប្រកួត បាល់ទាត់មិត្តភាព អន្តរជាតិឆ្នាំ ២០១៨ នេះ។ ហើយយើងសូមកោតសរសើរ ដល់ទឹកចិត្តអ្នកគាំទ្រ ក្រុមកម្ពុជាកាលពីយប់មិញ ទោះបីមានភ្លៀងខ្លាំងយ៉ាងណាក្តី ក៏សុខចិត្តពាក់អាវភ្លៀង មកអង្គុយទស្សនា យ៉ាងសប្បាយរីករាយ។ ពីក្រុមការងារស្រាបៀរកម្ពុជា យើងស្នើសុំឱ្យអ្នកស្នេហា វិស័យកីឡាបាល់ទាត់ ចូលរួមបន្តគាំទ្រ ការប្រកួតខាងមុខនេះ អោយកាន់តែខ្លាំងថែមទៀតផងដែរ។”

រីឯព្រឹត្តការណ៍ផ្សេងទៀត នៅខាងក្រៅទីលានប្រកួត ឯណោះវិញ យើងក៏សង្កេតឃើញថា ក្រុមហ៊ុនឧបត្ថមនីមួយៗ ក៏មានការផ្តល់ជូន ដោយឥតគិតថ្លៃ នូវផលិតផល របស់ពួកគេរៀងៗខ្លួន ដល់អ្នកចូលរួមផងដែរ តួយ៉ាងដូចជាទឹកផ្លែឈើជូប Joop បានផ្តល់ជូន ឱ្យអ្នកចូលរួមទាំងអស់ ដោយឥតគិតថ្លៃ ពីក្រុមហ៊ុន ខ្មែរប៊ែវើរីជីស (Khmer Beverages)។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគ ដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕

ដោយ៖ ដើមអម្ពិល

Facebook Comments