អន្តរជាតិ

ពលរដ្ឋប្រមាណ ជាង១លាននាក់នៅរដ្ឋ Carolina ត្រូវបានជម្លៀសខ្លួន ចេញ មុនពេលព្យុះសង្ឃរា Florence មកដល់

NORTH CAROLINA៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះថា ព្យុះ Florence ជាព្យុះដែលមានឥទ្ធិពល ដ៏ខ្លំាងក្លាមួយ ដែលនឹងបោក បក់មកលើដែនដីដ៏សំខាន់ របស់អាមេរិក នៅក្នុងឆ្នាំនេះ ដែលជាព្យុះកម្រិត៤ នៃព្យុះសង្ឃរា ដែលបានបោកបក់ជិតដល់ ទឹកដីនៃរដ្ឋ Carolina កាលពីថ្ងៃចន្ទ ហើយពលរដ្ឋប្រមាណជាង១លាននាក់ត្រូវ បានជម្លៀសខ្លួនចេញ ទៅរកទីទួលខ្ពស់ ។

មជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិ (NHC) នៅ Miami បានឲ្យដឹងថា ព្យុះនេះមានកម្លាំងខ្យល់បក់ជាអតិបរិមា ១៣០ម៉ាយក្នុង១ម៉ោង ស្មើនឹង២០៩គីឡូម៉ែត្រក្នុង១ ម៉ោង ដែលព្យុះនេះមានកម្លំាងខ្លាំងក្លា ជាងមុនទៅទៀត មុនពេលបង្កឲ្យមានគ្រោះបាក់ដីកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ដែលបង្កឲ្យមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងបង្កជាគ្រោះទឹកជំនន់ ។

NHC បានឲ្យដឹងនៅក្នុងព្រឹត្តិបត្រព័ត៌មានមួយថា “ព្យុះ Florence ត្រូវបានគេរំពឹងថា នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលជាព្យុះសង្ឃរាដ៏ធំសំខាន់បំផុត គឺវាយប្រហារនៅថ្ងៃព្រហស្បតិ៍” ៕ម៉ៅ បុប្ផាមករា

To Top