ព័ត៌មានជាតិ

ប.ស.ស សាខាខេត្តត្បូងឃ្មុំ ចុះអង្កេតឧត្តរជីវី ដល់ក្រុមគ្រួសារ​កម្មករនិយោជិតម្នាក់ ដោយផ្ទាល់ ស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្រុមការងារបេឡាជាតិ​ របបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ចាម បានចុះអង្កេតឧត្តរជីវី ដល់ក្រុមគ្រួសារ កម្មករនិយោជិត ជាសមាជិក ប.ស.ស ម្នាក់ ឈ្មោះ ឆោម ណារិទ្ធ ភេទប្រុស ជនរងគ្រោះធ្វើការ នៅក្រុមហ៊ុន អេសភី អេសអេសភី ត្រឌីង ខូអិលធីឌី រាជធានីភ្នំពេញ។

ក្រុមគ្រួសារជនរងគ្រោះខាងលើ មានទីលំនៅស្ថិតនៅ ក្នុងភូមិ០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ការចុះអង្កេតឧត្តរជីវី គឺធ្វើឡើងក្នុងគោលបំណង គឺដើម្បីឲ្យដឹងថា តើអ្នកនៅក្នុងបន្ទុកក្រុមគ្រួសារ ជនរងគ្រោះមានអ្នកណាខ្លះ និងដើម្បីជួយសម្របសម្រួល ក្នុងការរៀបចំ ឯកសារពន្លឿន ក្នុងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ជូនដល់សាមីខ្លួន ដែលមានចែងនៅក្នុងច្បាប់ របស់បេឡាជាតិ របបសន្តិសុខសង្គម៕

ដោយ៖ ដើមអម្ពិល

To Top