អន្តរជាតិ

ប្រមុខយូអិន​ អំពាវនាវ ឲ្យបណ្ដាមេដឹកនាំ ពិភពលោក​ ចាត់វិធានការប្រឆាំង ការប្រែប្រួល អាកាសធាតុ

យូអិន៖​ លោក Antonio Guterres អគ្គលេខាធិការយូអិន​ បានប្តេជ្ញាអំពាវនាវ មេដឹកនាំសកលលោក​ ឱ្យចាត់វិធានការកាន់តែច្រើនប្រឆាំង នឹងការប្រែប្រួល អាកាសធាតុ​ ដែលបណ្តាលមកពី មនុស្ស​ ហើយមានសីតុណ្ហភាពកើនឡើង​ និងគ្រោះមហន្តរាយធម្មជាតិ បានធ្វើឱ្យមានការបំផ្លិចបំផ្លាញជុំវិញពិភពលោក។

លោក Guterres បានប្រាប់ទស្សនិកជនអ្នកការទូត​ អ្នកតំណាងយុវជន​ និងបុគ្គលិកអង្គការសហប្រជាជាតិថា​ “ប្រសិនបើយើងមិនផ្លាស់ប្តូរ ទិសដៅត្រឹមឆ្នាំ ២០២០​ នោះយើងនឹងបាត់បង់ចំណុច​ ដែលយើងអាចជៀសវាងការ ផ្លាស់ប្តូរអាកាសធាតុ​ ដោយគ្មានផលវិបាក​ ចំពោះមនុស្ស​ និងប្រព័ន្ធធម្មជាតិ ទាំងអស់​ ដែលទ្រទ្រង់យើង។

ខណៈពេលដែលការប្រកាស ផែនការ​ ដើម្បីកោះប្រជុំកំពូលអាកាស ធាតុឆ្នាំ២០១៩ នៅខែកញ្ញា​ ខាងមុខនេះនៅទីក្រុងញូវយ៉ក​ កិច្ចព្រមព្រៀងអាកាសធាតុ ទីក្រុង ប៉ារីស​ ដែលបានចូលជាធរមាននៅ ចុងឆ្នាំ២០១៦ ជាអ្នកស្នងតំណែង នៃពិធីសារក្យូតូ​ មានបំណងរក្សាសីតុណ្ហភាពមធ្យម នៅលើពិភពលោកឱ្យនៅ “ក្រោម” ២អង្សា៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top